អបអរសាទរ! ទីបំផុត តារាចម្រៀងវ័យក្មេង ពេជ្រ សូលីកា ភ្ជាប់ពាក្យ នៅព្រឹកមិញនេះហើយ ពិតជាស្អាតដល់ហើយ (មានវីដេអូ)

អ្នកធ្លាប់ស្តាប់ចម្រៀងមួយភាគច្រើន ពិតជាស្គាល់ជាក់ជាមិនខាន តារាចម្រៀងវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ពេជ្រ សូលីកា នោះ។ តារារូបនេះបានឆក់យកបេះដូងអ្នកស្តាប់មិនចេះតិចអ្នកឡើយមកទល់ពេលនេះ ព្រោះតារារូបនេះ មិនត្រឹមតែមានសម្លេងពីរោះ ស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែការសម្តែងវិញក៏មិនធម្មតាឡើយ អាចធ្វើឲ្យអ្នកទស្សនាភាគច្រើនយំតាមបទចម្រៀង កំសត់ៗ របស់តារារូបនេះថែមទៀតផង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ ពេជ្រ សូលីកា បានចូលរោងភ្ជាប់ពាក្យហើយ ជាមួយកំលោះសង្ហាម្នាក់ មើលទៅពិតជាសមគ្នាខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ជាពិសេសនោះ សូលីកា ថ្ងៃនេះមានការតុបតែងខ្លួនស្រស់ស្អាតគួរឲ្យគយគន់មែនទែន។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោននេះ៕

Related posts

Leave a Comment