មួយបទនេះអេមណាស់! ឡុង លីងគ័ង្គ ដាក់ម៉ាបទនេះ ធ្វើឲ្យគ្រប់គ្នានឹកឃើញរឿង កាលពីក្មេងវ័យ ហើយនាំគ្នា រៀបរាប់ ថា…(មានវីដេអូ)

ឡុង លីងគ័ង្គ គឺជាអតីតបេក្ខជនធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយប្អូនប្រុសម្នាក់នេះនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ របស់ អ្នកខេត្តតាកែវ រូបនេះ។

ចំណែក នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ តារាដ៏មានប្រជាប្រិយរូបនេះ មានបទចម្រៀងមួយបទទៀតហើយ សម្រាប់បំរើអារម្មណ៍ ដល់ អ្នកគាំទ្ររបស់ខ្លួន ក្រោមចំណងជើងថា “នឹកកាលពីក្មេង” ដែលជាការ និពន្ធទំនុកច្រៀង ដោយ លី ស៊ីនហួន, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ ចក់។

មួយបទនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់ លីងគ័ង្គ ពេញចិត្តជាខ្លាំង ហើយលាន់មាត់ថា ៖ អ្នកណាខ្លះធ្លាប់លេ​ងបែបនេះ? នឹកកាលពីក្មេងណាស់, កាលហ្នឹងសប្បាយណាស់, សុទ្ធតែល្បែ​ង ដែលខ្ញុំធ្លាប់លេ​ង​ លេ​ងឈូស​ បា​ញ់ខ្លី​ បា​ញ់ក្បាលមឿង​ បា​ញ់ហ៊ុយ​ បា​យខុំ​ លោតកៅស៊ូ​ លេងលោ​តទឹកលើដើមឈើ បាញ់កាំភ្លួស​ លេងហឹង​ សប្បាយខ្លាំង​ ក្មេងសម័យឥឡូវគ្មានវាសនាបានលេងទេ។

ព្រមទំាងបង្ហាញពីការនឹកឃើញរឿងជាច្រើនទៀត កាលនៅក្មេង ក្រោយស្តាប់ ចម្រៀងមួយបទនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនា MV បទ “នឹកកាលពីក្មេង” ទំាងអស់គ្នា ៖

Related posts

Leave a Comment