អីយ៉ា! ផ្ទះលំហែរបស់អ្នកនាង ខ្ញុង ទើបតែធ្វើហើយសាមញ្ញៗតែពិតជាគួរអោយចង់នៅតែម្ដង

ភ្នំពេញ ៖ បច្ចុប្បន្ននេះឃើញថាតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង កាន់តែមានសុភមង្គលកាន់តែខ្លាំងឡើង ស្របពេលដែលការងារសិល្បៈកាន់តែរីកចម្រើន រីឯការរកស៊ីវិញក៏អំណោយផលកាក់កបខ្លាំងមិនធម្មតា ក្រោយឡើងកូដ។ស្របពេលជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះត្រូវបានធ្វើឲ្យអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍គ្រប់គ្នា ក្រោយនាងបានធ្វើការបង្ហាញនូវផ្ទះតូចលំហែកាយ បែបធម្មជាតិរបស់ខ្លួន ដែលកំពុងតែត្រៀមធ្វើឡើងយ៉ាងល្អ និងប្លែកភ្នែក។ដោយក្នុងនោះនាងបានធ្វើឡើងនៅលើដីយ៉ាងធំ ជាមួយនឹងការដាំបន្ថែធម្មជាតិ

ជាច្រើនដែលជាការត្រៀមក្នុងពេលខាងមុខនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ព្រោះទោះនាងក្លាយទៅជាតារាល្បីបែបណា ក៏នៅតែជ្រើសរើសភាពសាមញ្ញបែបនេះ សម្រាប់ខ្លួនឯងដែរ។មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើន ពិតជាចង់ឃើញ នៅពេលដែលផ្ទះលំហែកាយបែបសាមញ្ញរបស់នាង បានធ្វើការរៀបចំរួចរាល់នៅក្នុងពេលឆាប់ៗ ដែលមិនដឹងជាប្លែកបែបណានោះទេ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment