តារាសម្តែងជើងចាស់លោក ជា សំណាង មើលទៅកក់ក្ដៅ មានក្ដីសុខណាស់ក្នុងរង្វង់គ្រួសារតូចមួយនេះក្រោយទទួលបានកូនមួយរួចមក

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា តារាសម្តែងដទៃលោក ជា សំណាង កម្រនឹងបើកបង្ហាញពីជីវិតគ្រួសាររបស់លោកជាសាធារណៈណាស់។ បើគិតមកដល់ពេលនេះលោក ជា សំណាង រៀបការបានជិតមួយឆ្នាំ ហើយក៏ទទួលបានកូនស្រីមួយ ដែលមានមុខមាត់គួរឱ្យស្រឡាញ់ដូចលោកបេះដាក់តែម្តង។ដោយឡែក បើទោះមានវ័យជ្រេបន្តិចក្តី តែលោក ជា សំណាង នៅតែមានទីផ្សារការងារខ្ពស់

ដោយលោកលេចមុខនៅក្នុងរឿងជាច្រើនដោយក្តោបតំណែងជាតួឪពុកនាពេលកន្លងមក។ អ្វីដែលចាប់អារម្មណ៍ ចាប់តាំងពីរៀបការ រហូតមកដល់ពេលនេះ គេមិនដែលបានឃើញតារាសម្តែងជើងចាស់រូបនេះ បង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងជីវិតគូរបស់លោកជាសាធារណៈលើបណ្តាញសង្គមឡើយ។ អ្វីដែលប្លែក ថ្មីៗនេះគេបានឃើញរូបភាពរបស់លោក ជា សំណាង និង ភរិយា រួមទាំងកូនស្រី

មើលទៅមានក្ដីសុខយ៉ាងខ្លាំង។ ក្នុងនោះ ក៏មានការសរស់ើរថាលោក ជា សំណាង និង ភរិយា ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ទោះបីមានគម្លាតអាយុខុសគ្នាជាច្រើនឆ្នាំក៏ដោយ។ក្នុងនោះដែរ ភរិយារបស់ លោក ជា សំណាង ក៏មិននៅឆ្ងាយពីអាជីពសិល្បៈដែរ អ្នកនាងគឺជាតារាម៉ូដែល និងតារាសម្ដែងផងដែរ។ បន្ទាប់ពីសម្រាលកូនរឹងដៃរឹងជើង នាងក៏បានត្រលប់មកចាប់អាជីពសម្តែងជាថ្មីម្តងទៀត៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment