មើលទៅស្រស់ស្អាតណាស់! មានបងប្អូនណាទាយត្រូវទេថារូបថត ចែ ទ្រី ដាណា ថតនេះនៅឆ្នាំប៉ុន្មានដែរ?

មានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានរបស់លោកស្រី ទ្រី ដាណា ដែលលោកជាបុគ្គលម្នាក់ មានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រ ជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះរូបភាពរបស់លោកស្រី កាលពីវ័យជំទង់ ដើម្បីឲ្យបងប្អូនបានស្គាល់ និងបានឃើញថា សម្រស់របស់លោកស្រី ស្រស់ស្អាតកម្រិតណា ។ លោកស្រីបានភ្ជាប់ជាមួយសារយ៉ាងខ្លី លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយបានសរសេរថា “មានបងប្អូនណាទាយត្រូវទេថារូបថតខ្ញុំថតនេះនៅឆ្នាំប៉ុន្មានដែរ?”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនបានចូលមកខមិន និងសរសើរពីរូបសម្រស់របស់លោកស្រី កាលពីមុន និងឥឡូវ គឺនៅតែស្រស់ស្អាតដដែល គ្មានប្រែប្រួលអ្វីបន្តិចសោះ ។ និងមានអ្នកខ្លះទៀតបានខមិនថា “រាងចែដាណាតូចណាស់រូបនឹងយូហើយតែមិនដឹងឆ្នាំពីពាន់ប៉ុន្មានទាយមិនត្រូវទេបងសំណព្វចិត្តអើយ”។

Related posts

Leave a Comment