អីយ៉ា! កូនស្រីភ្លោះរបស់តារាកំប្លេង នាយក្រឹម កាន់តែធំកាន់តែ Cute គួរអោយស្រលាញ់តែម្ដង

ភ្នំពេញ ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្រឹម កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាបច្ចុប្បន្ននេះលោកមានវ័យកាន់តែច្រើនឡើងយ៉ាងណាក្តី ខណៈពេលដែលពេលនេះកូនភ្លោះជាទីស្រលាញ់របស់ខ្លួន ក៏កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។នៅក្នុងនោះដែរ ឃើញថាកូនៗរបស់តារាប្រុសរូបនេះទើបតែមានវ័យប៉ុន្មានឆ្នាំនោះទេ

ក៏ប៉ុន្តែឃើញថាមុខមាត់ក៏ដូចជាសម្រស់របស់អ្នកទាំង២កាន់តែស្រស់ស្អាតខ្លាំងឡើងគួរឲ្យចាប់អារម្មណ៍ នៅក្នុងរយៈពេលនេះ។តាមរយៈរូបភាពជាច្រើនសន្លឹក ឃើញថាកូនភ្លោះមួយគូរបស់លោក ពេលនេះកាន់តែមានរូបរាងធំឡើងហើយ រីឯសម្រស់វិញ ក៏ហាក់ដូចជាប្លែក ទោះបីជាទើបតែនៅតូចប៉ុណ្ណឹងក្តី។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់លោក ដែលមានកូនៗភ្លោះមួយគួ ស្អាតៗតាំងពីក្មេងបែបនេះ មិនដឹងជាធំឡើងកាន់តែស្អាតយ៉ាងណានោះទេ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment