ម៉ាឡេស៊ី ៖ ជាការពិតណាស់ មានមនុស្សជាច្រើនដែលតែងតែហ៊ានលះបង់អ្វីៗគ្រប់យ៉ាង សុខចិត្តលំបាកកាយ ដោយមិនគិតពីខ្លួនឯង ដើម្បីតែមនុស្សជាទីស្រលាញ់ (បងប្អូន ឪពុកម្តាយ…) ព្រោះតែចង់ឲ្យជីវិតរបស់អ្នកទាំងនោះ បានរស់នៅដោយភាពសុខស្រួល។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Azri Walter បានបង្ហោះចែកចាយនូវរឿងរ៉ាវដ៏រំជួលចិត្តមួយ ដែលរូបលោកបានជួប និងឃើញផ្ទាល់ភ្នែក នូវបុគ្គលិករបស់ខ្លួនម្នាក់ បានលួចដាំបាយនៅក្នុងបន្ទប់អូហ្វីស (ឬការិយាល័យ) ព្រោះតែចង់សន្សំលុយទុកផ្ញើទៅអ្នកផ្ទះ។ជុំវិញនឹងរឿងរ៉ាវមួយនេះ លោក Azri បានរៀបរាប់ឲ្យដឹងថា លោកបានប្រទះឃើញបុគ្គលិករបស់ខ្លួនធ្វើរឿងដូច្នេះ គឺចៃដន្យនៅពេលដែលរូបលោកបានឡើងទៅអូហ្វីសជាន់លើ។លោក Azri បានបន្តថា នៅគ្រានោះ លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញបុគ្គលិកប្រុសរបស់លោកម្នាក់ ឈ្មោះថា Habil គឺកំពុងតែសំងំអង្គុយនៅក្រោមតុនោះ ជាមួយនឹងឆ្នាំងដាំបាយ។ភ្លាមនោះ បុគ្គលិករបស់លោករូបនោះ ក៏បានឆ្លើយតបវិញទាំងទឹកមុខភ័យខ្លាចថា៖ក្រោយឮដូច្នេះលោក Azri ក៏មានការងឿងឆ្ងល់នៅក្នុងចិត្ត ព្រោះថាក្នុងមួយសប្តាហ៍ៗ បុគ្គលិករបស់លោកឈ្មោះថា Habil រូបនេះ អាចរកប្រាក់បានច្រើនគួរសម ខ្ទង់ ១,០០០រីងហ្គីត (ឬប្រហែល ២៣៩ដុល្លារអាមេរិក)។ តែមិនថាយ៉ាងណា
លោកក៏បានបន្តសួរនាំពីមូលហេតុដែលបុគ្គលិករបស់លោករូបនេះ មិនចុះទៅទិញបាយញ៉ាំនៅហាងខាងក្រោមផងដែរ។ជុំវិញនឹងរឿងរ៉ាវនេះ បុគ្គលិករបស់លោកបាននិយាយប្រាប់ថា៖បើតាមប្រភពបានឲ្យដឹងថា ជាក់ស្ដែង ម្តាយរបស់លោក Habil ត្រូវបានគេដឹងថា គឺជាស្រ្តីម្នាក់ដែលជាជំហរក្នុងគ្រួសារតែម្នាក់គត់ រស់ក្នុងក្រុង Kuala Lipis បន្ទាប់ពីស្វាមីបានលាចាកលោកទៅ នារយៈពេលពីរបីឆ្នាំមកនេះ។ ឯលោក Habil ដែលជាកូនប្រុសក៏បានចេញមករកការងារធ្វើ តាំងតែពីអាយុ ១៩ឆ្នាំ ដើម្បីជួយដល់គ្រួសារផងដែរ។លោក Habil បាននិយាយទៀតថា អ្វីដែលខ្លួនខិតខំធ្វើកន្លងមកនេះ ក៏ដើម្បីតែចង់ឲ្យម្តាយរស់នៅបានយូរអង្វែង និងចង់ឃើញគាត់មានស្នាមញញឹមសប្បាយរីករាយតែប៉ុណ្ណោះ។ ហើយអ្វីដែលលោកអាចធ្វើបាន គឺមានតែផ្ញើលុយឲ្យគាត់បានចាយវាយ។យ៉ាងណាមិញ បន្ទាប់ពីលោក Azri
បានទទួលស្តាប់នូវរឿងជាច្រើនពីបុគ្គលិករបស់លោករូបនេះហើយនោះ លោកពិតជាទទួលបានអារម្មណ៍ថា ចាក់ដោត រំជួលចិត្តជាខ្លាំង នូវអ្វីដែលជាភាពក្រៀមក្រំរបស់ Habil ។ ហើយភ្លាមៗនោះ លោកក៏បានឱប Habil ដោយភាពកក់ក្តៅផងដែរ។អ្វីដែលរឹតតែពិសេស នៅគ្រានោះ លោក Azri ក៏បានប្រាប់ Habil ថា លោកនឹងចូលរួមញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគាត់ ហើយក៏បានចុះទៅក្រោមទិញអាហារបន្ថែមយកញ៉ាំជុំគ្នាតែពីរនាក់ផងដែរ។លោក Azri បាននិយាយថា លោកបានរៀនសូត្រ ឬទទួលបានមេរៀនជាច្រើនពីបុគ្គលិករបស់លោករូបនេះ ដែលជាមនុស្សចេះទទួលស្គាល់ការពិត ចេះគិតគូរ និងចេះបន្ទាបខ្លួនបែបនេះ។លោក Azri បានបន្ថែមទៀតថា លោកបានបង្ហោះចែករំលែករឿងរ៉ាវមួយនេះ នៅលើបណ្តាញសង្គម ក៏ព្រោះតែលោកចង់ប្រាប់អ្នកដទៃទៀត ឲ្យចេះឲ្យតម្លៃនិងគិតគូរទៅលើឪពុកម្តាយរបស់ពួកគេ ទាន់ដែលពួកគាត់នៅមានដង្ហើម។គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងមួយនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់លោក Azri ចំពោះការបំផុសគំនិតដ៏ល្អមួយនេះ និងជាពិសេសនោះ ក៏សរសើរចំពោះ Habil ដែលជាកូនប្រុសដ៏ល្អម្នាក់ គិតគូរយ៉ាងខ្លាំងដល់គ្រួសារ។ គ្រប់គ្នាក៏សង្ឃឹមថា លោកនឹងទទួលបានជីវិតល្អ ដែលជាការតបស្នងដ៏មានន័យនេះផងដែរ៕ប្រភព៖ហ្វេសប៊ុក