ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ស្រីអូន ថតរូបជាមួយ បុរសសង្ហាម្នាក់នេះ, ដល់សួរនាំទៅ គាត់មានកម្ពស់រហូតដល់ទៅ…(មានវីដេអូ)

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ ស្ត្រីរូបស្រស់ស្អាតម្នាក់ ដែលគេតែងតែហៅថា ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែពូកែរកស៊ី ប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ ថែមទៀតផង ព្រោះតាមរយៈទង្វើរ​ ដែលបានជួយអ្នកត្រូវការចាំបាច់ជាហូរហែ មិនដែលដាច់ឡើយ ដល់ថ្នាក់ ធ្វើឲ្យ អ្នកប្រើប្រាស់ ក្នុងបណ្តញសង្គមហ្វេសប៊ុកជាច្រើន ពេញចិត្តយ៉ាងខ្លាំង។

ហើយនៅពេលថ្មីៗនេះទៀត ស្រីអូន បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ រហូតដលថ្នាក់ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើន សម្តែងក្តីរំភើបជំនួស ក្រោយឃើញ ស្រីអូន ទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងមានលទ្ធភាពទិញវីឡាដល់ទៅ 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង គ្រាន់តែវីឡាឃីងអេ មួយ មានតម្លៃជាង២លាន ដុល្លារបាត់ទៅហើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ ស្រីអូន បានធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានថតរូបភាពជាមួយបុរសជនជាតិខ្មែរម្នាក់ ដែលមានកម្ពស់ ខ្ពស់ខ្លាំងណាស់ ដោយបុរសសង្ហា រូបនេះ មានកម្ពស់ដល់ទៅ ២ម៉ែត្រ ឯណោះ។ ស្រីអូន បានភ្ជាប់សារលេងសើចមួយឃ្លា ថា “ម៉្យាងម្នាក់ទេ មេីលកម្ពស់គេផង”។

ក្រោយឃើញបែបនេះ ប្រិយមិត្តទូទៅ បានចូល comment ព្រាត ថា ៖ បងប្រុសឡើងខ្ពស់ តែសង្ហា បងស្រីអូនតូច ខ្យូត, តូចច្រឡឹងបងលាញ់, ខ្ពស់មែន, ចាក់ដោតអ្នកតឿៗដូចញុមដល់ហើយបងអើយ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ស្រីអូន ថតជាមួយបុរសម្នាក់នេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment