កំពុងតែខ្លាចខ្ពស់ផង ស្វាមីនៅតែឲ្យជិះ កន្ត្រកវិលខ្នាតយក្ស ទៀត មានអី ចុងក្រោយ អ្នកនាង យក់ ថិតរដ្ឋា យំបាត់ ថែមទំាងពោលពាក្យ មួយឃ្លាថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។

លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។

ឆ្លៀតពេលទំនេរ នាពេលថ្មីៗនេះ អ្នកទំាងពីរ និងក្រុមគ្រួសារ មានដំណើរកម្សាន្តមួយទៅទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងបានថតរូបភាពស្អាំតៗជាច្រើនសន្លឹក មកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀតផង មើលទៅពិតជាសប្បាយ និងមានក្តីសុខណាស់។

ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ក្រោយឃើញ យក់ ថិតរដ្ឋា ស្រក់ទឹកភ្នែក ព្រោះតែស្វាមីនាំជិះកន្ត្រកវិលខ្នាតយក្ស នៅខេត្តសៀមរាប។

រដ្ឋា បានភ្ជាប់សារមួយបញ្ជាក់ថា “គ្នាប្រាប់ហើយថា គ្នាខ្លាចខ្ពស់នឹងហើយ នៅតែអោយគ្នាជិះកន្ត្រកនឹងទៀត​ ចប់ហ្មង ខ្លាចឡើងចេញយំខ្មាស់គេណាស់​ លោកអើយ​ ចាញ់កូន និងក្មួយៗផង គេជិះហើយឡើងសប្បាយ​ ឯងវិញឡើងចេញយំ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment