លោកជា វណ្ណារិទ្ធ បានបង្ហោះសាររៀបរាប់យ៉ាងចាក់ដោតអំពីការកសាងគ្រួសារឱ្យរឹងមាំរយៈពេល ១០ឆ្នាំ

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនដឹងហើយថាធ្មេចបើកៗ ក្តីស្រលាញ់ដែលមានឱ្យគ្នា ១០ឆ្នាំពេញ និង ក្លាយជាឪពុកម្តាយគេ រយៈពេល៥ឆ្នាំគត់ដែលលោក ជា វណ្ណារិទ្ធិ និងប្រពន្ធអ្នកនាង សុភាព មូល្យា បានស្រលាញ់គ្នានិងចាប់ដៃគ្នាកសាង​គ្រួសាររហូតមាន​បុត្រ២នាក់គួរឱ្យស្រលាញ់។ដោយឡែក ក្រុមគ្រួសារតូចរបស់អ្នកទាំងពីរកាន់តែមានភាពស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះលោក ជា វណ្ណារិទ្ធិ បានបង្ហើបគន្លឹះដែលធ្វើឱ្យ​ស្នេហាពួកគេរឹងមាំគឺ តែទោះស្ថិតក្នុងកាលៈទេសៈណា យើងនៅតែស៊ូទ្រាំជាមួយគ្នា ផ្តល់ការលើកទឹកចិត្ត អនុគ្រោះ ផ្តល់យោបល់ពិភាក្សាគ្នាជានិច្ច

រឿងមួយដែលជីវិតគូរគួរតែជៀសគឺកុំបន្ទោសគ្នា ឬ យកឈ្នះចាញ់រៀងខ្លួន មែនឬអត់?«ឈប់សិន! រៀបការនឹងបងបានឬអត់? ” ជាពាក្យមួយឃ្លាដែលអាចឱ្យពួកយើងបានចាប់ដៃគ្នារហូតមកដល់ពេលនេះ ។ ស្រលាញ់មនុស្សម្នាក់ត្រូវតែហ៊ានសារភាព និង លះបង់ កុំចាំទាល់តែ ឃ្លាតឆ្ងាយទើបស្តាយក្រោយ ព្រោះពេលខ្លះមនុស្សដែលយើងស្រលាញ់ ក៏អាចជាមនុស្សម្នាក់ដែលកំពុងលួចCrush យើងដែរ! ហ៊ានឬអត់បើគ្រាន់តែពាក្យថាស្រលាញ់ និង សន្យាកាន់ដៃគ្នារហូត?»។ សារ​ដែលស្វាមីបាន​សរសេរជាពិសេស​សម្រាប់ប្រពន្ធលោក៕ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment