អុញនោះ! ស្ត្រីសម្រាលកូនតាមផ្លូវថ្ងៃមុន គេខំជួយគ្រប់សព្វចុងក្រោយបែរជាធ្វើរឿងហួសចិត្តទាំងនេះទៅវិញ

ភ្នំពេញ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយកាលពីវេលាម៉ោង ៣ និង ១០ នាទី រំលងអធ្រាត្រថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុចខាងមុខហាងលក់ទូរសព្ទដៃ VIVO តាមបណ្ដោយផ្លូវម៉ៅសេទុងកែង និង ផ្លូវ ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង មានស្រ្តីកម្សត់ម្នាក់បានឈឺពោះសម្រា លកូនតែម្នាក់ឯងគួរឱ្យអាណោអាធ័ម ។ជាក់ស្តែង ស្ត្រីកម្សត់ម្នាក់ បានឈឺពោះសម្រា លកូនតែម្នាក់ឯង តាមចិញ្ចើមផ្លូវដោយគ្មានអ្នកណាដឹង បន្ទាប់ពីនាងបានលែងលះគ្នាជាមួយ និង ប្តីទាំងខ្លួនកំពុងតែពពោះកូនក្នុងផ្ទៃ បណ្ដាលឲ្យក្លាយទៅជាជនអនាថាគ្មានទីពឹងដេកតាមសំយាបផ្ទះគេ ។ក្នុងនោះដែរ បន្ទាប់ពីមានការចែកចាយបន្តគ្នានូវរូបភាពដ៏គួរឱ្យអាណិតអាសូរជាពន់ពេកនោះ

ស្រ្តីរូបនោះក៏ត្រូវបានលោក តាំង គីមឡេង ជួបនឹងស្វែងរកជំនួយឧបត្ថម្ភនានា ដើម្បីចិញ្ចឹមបីបាច់កូន និង ទំនុកបម្រុងបន្តជីវិតទៅមុខទៀត ។ដោយឡែក អ្វីដែលធ្វើឱ្យ គីមឡេង ហួសចិត្តនោះគឺ ខ្លួនខំជួយគ្រប់បែបយ៉ាង ដោយរកជំនួយបានទាំងអ្នកផ្គត់ផ្គង់ឱ្យថ្លៃផ្ទះជួល ហូបចុក លុយកាក់ និង របស់របរប្រើប្រាស់របស់កូនទៀត តែស្រ្តីរូបនោះបែរជាទៅផឹកស្រា ហើយថែមទាំងនាំកូនតូចទៅដើរហាលខ្យល់ ហាលភ្លៀង សុំទានគេ ដោយមិនគិតពីសុខភាពកូនសូម្បីតែបន្តិច ។គណនីហ្វេសប៊ុក តាំង គីមឡេង បានបង្ហោះសារថា៖ «ពេលមកដល់ឃេីញបែបនេះខ្ញុំហួសចិត្តណាស់ទម្រាំរកឃេីញ​ ឥលូវទិញស្រាមកដាក់លេីក្បាលកូនដេកទៀត​ ៦ថ្ងៃហេីយខ្ញុំអ្នកជួយរកគេជួយជួលថ្លៃផ្ទះ​ ជួយផ្នែកសម្ភារៈ

តែលុយអោយទៅបាត់អស់​ ហេីយយកកូនទៅសុំទានហាលភ្លៀងតេីត្រូវទេបង» ។យ៉ាងណាមិញ សូមបញ្ជាក់ដែរថា ស្រ្តីរូបនេះ មានឈ្មោះ ចាន់ ដាវី អាយុ ២៩ ឆ្នាំ ។ គាត់គឺជាជនអនាថាគ្មានទីពឹងនោះទេ ។ កាលពីមុនគាត់ក៏មានប្តី និង មានកូនចំនួន ២ នាក់ រួចមកហើយ ប៉ុន្ដែពេលដែលគាត់កំពុងតែពពោះកូនក្នុងផ្ទៃចំនួនមួយទៀត ដែលត្រូវជាកូនទី៣ គ្រួសាររបស់គាត់បានបែកបាក់លែងលះគ្នា ។ ហើយកូនៗទាំង២នាក់នោះបានទៅនៅជាមួយនិងប្តីរបស់គាត់ ចំណែកឯគាត់ក៏ធ្លាក់ខ្លួនក្លាយជាជនអនាថាដើរដេកតាមសំយាបផ្ទះគេ ទាំងកំពុងតែមានកូននៅក្នុងពោះ ក្នុងនោះគាត់ក៏បានសារភាពដែរថាគាត់ធ្លាប់បានប្រើប្រាស់សារធាតុញៀនពីមុនដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment