ប្រិយមិត្ត ជាច្រើន ច្បាស់ជាស្គាល់ អ្នកនាង គង់ សុជាតិ ដែលជាពិធីការីនីមួយរូប ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាយើងនោះ ហើយក៏ត្រូវជា ភរិយារបស់ លោក ជា វិបុល ដែលជាពិធីករដ៏ល្បីមួយរូប ផងដែរ។
ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល មានដំណើរកម្សាន្តមួយទៅដល់កោះសង្សារ និងកន្លែងផ្សេងទៀត ក្នុងខេត្តកំពត មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយខ្លាំងណាស់។
ស្រាប់តែ នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ជា វិបុល កោរសក់បួស នៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង មើលទៅទឹកមុខពិតជាជ្រះថ្លាខ្លាំងណាស់។
ក្នុងនោះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីបំបួសនេះ ហើយភ្ជាប់សារបញ្ជាក់ថា “សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា”។ គង់ សុជាតិ ក៏បានប្រាប់បន្ថែមនៅក្នុង comment នៃផុសនេះថា “តេគុណម្ចាស់ សាងភ្នួសសងគុណឪពុកម្ដាយ”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញពីអារម្មណ៍ថា ៖ សាធុ សាធុ សាធុ, ជ្រះថ្លាណាស់, ប្រពៃណាស់លោកប្អូន, សូមចម្រើនក្នុងព្រះពុទ្ធសាសនា។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖