កប់បាត់! បទ “មិនស័ក្ដិសម” របស់ សុខ ស្រីនាង មកដល់ថ្ងៃនេះ មានអ្នកចូលទស្សនាជាង ១លានដង បាត់ទៅហើយ (មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស សុខ ស្រីនាង នោះ ហើយបទជាច្រើន របស់ ស្រីនាង នៅតែដក់ជាប់អារម្មណ៍ អ្នកស្តាប់មិនចេះជិនណាយឡើយ ជាពិសេសនោះ គឺបទមនោសញ្ចេតនាតែម្តង។ ហើយពេលថ្មីៗនេះទៀត តារារូបនេះ ក៏ជា គណៈកម្មការ មួយរូប ក្នុងកម្មវិធី ប្រឡងចម្រៀង កុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior ផងដែរ។

ចំណែកកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ តារារូបនេះមានបទចម្រៀងមនោសញ្ចេតនាពីរោះមួយបទទៀតហើយ ក្រោយមចំណងជងថា “មិនស័ក្ដិសម” ដែលជាការ និពន្ធទំនុកច្រៀងដោយ នី សុគន្ធា, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ សម ប៉ឺទី។

លុះមកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ នេះ អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញបទចម្រៀងមួយបទនេះ មានអ្នកចូលទស្សនាជាង ១លានដងបាត់ទៅហើយ សូម្បីតែម្ចាស់បទនេះ ក៏មានការភ្ញាក់ផ្អើលផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ថាបទនេះ មានអត្ថន័យ និងពីរោះយ៉ាងណានោះ ដែលអាចទាក់ចិត្តអ្នកស្តាប់បានបែបនេះ សូមទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment