អានហើយ រំភើបតាម ! នៅសុខៗ ស្រាប់តែ ថៅកែហាងពេជ្រ ស៊ែរចម្រៀង អមដោយរូបភាព កាលពីប៉ុន្មានឆ្នាំមុន ឡើងវិញ ថែមទំាងភ្ជាប់សារ ប៉ុន្មានម៉ាត់ ដ៏មានន័យ និងផ្អែមល្ហែម ថា…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជា ថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយចំនួនទៀត បានបង្ហោះរូបភាពអនុស្សាវរីយ៍មួយសន្លឹក ជាមួយស្វាមី ព្រមទំាងភ្ជាប់សារខ្លីមួយថា “ស្គាល់ម្នាក់ប្រុសខ្មៅហ្នឹងទេបងប្អូនហាសហា”។

ក្រោយមកបន្តិច នាថ្ងៃដដែលនេះ ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះ បានបង្ហោះវីដេអូចម្រៀងមួយទៀត ឡើងវិញ កាលពីប៉ុន្មានឆ្នាំមុន អមដោយរូបភាពជាច្រើនសន្លឹក។

លោកស្រី ក៏បានភ្ជាប់សារមួយ ពិតជាផ្អែមល្ហែមណាស់ ដែលមានអ្នកខ្លះ ពិតជាមិនធ្លាប់ដឹងពីមុន ដោយបញ្ជាក់យ៉ាងមានន័យថា “ក្រោយលោតចម្រៀងប៉ុន្មានឆ្នាំមុនមកនេះ ខ្ញុំមានអារម្មណ៍ថា មិនសូវស្និតស្នាល ចំពោះពូខ្មៅ ច្រើនត្រង់ពេលវេលា ប៉ុន្មានឆ្នាំមុន ពួកយើងទាំងពីរនាក់ មានពេលវេលាជាមួយគ្នាច្រើនមែនទែន ហើយពេលវេលាដ៏មានអត្ថន័យមួយនេះ ក៏ដក់ជាប់នៅក្នុងចិត្ត ពួកយើងទាំងពីរនាក់ ដែលមិនអាចបំភ្លេចបាន ការចងចាំដ៏ល្អមួយនេះ ខ្ញុំនឹងរំលឹកវាឡើងវិញណាពូ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ចម្រៀង ខាងក្រោមនេះ មើលទៅពិតជាពោរពេញដោយក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ៖

Related posts

Leave a Comment