ក្តៅៗ! លោក K01 បានជួបនឹងបងស្រីជាសន្តិសុខ ដែលធ្វើការដើម្បីចិញ្ចឹមម្តាយចាស់ជរានៅផ្ទះហើយ ដោយគាត់បានរៀបរាប់ពីជិវិតលំបាក ស្តាប់ហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន

កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានមានការអាណិតអាសូរជាខ្លាំងចំពោះបងស្រីជាសន្តិសុខម្នាក់ ដែលគាត់បានគេងលក់នៅមុខអគារមួយកន្លែង ក៏ត្រូវបានបងប្រុសម្នាក់ ដែលមានគណនីឈ្មោះ Bong Hak បានផ្តល់ជូនជាថវិកាបន្តិចបន្តួច និងបានមានជាពាក្យពេចន៍រៀបរាប់ថា៖ «អ្នកអាចស្អប់ភាពក្របាន តែសុំកុំស្អប់អ្នកក្រ! អ្វីដែលខ្ញុំអាចជួយបងស្រីបានគឺបន្តិចបន្តួចពិតមែន ក៏ប៉ុន្តែយើងត្រូវមានវប្បធម៍ចែករំលែកចែកគ្នារស់! ស្តាប់បងស្រីរៀបរាប់ពីជីវិតគឺពិតជាខ្លោចចិត្តអាណិតគាត់ជាស្ត្រីមេម៉ាយ ត្រូវរ៉ាប់រងចិញ្ចឹមម្តាយចាស់ជរានឹងកូនភ្លោះស្រី2នាក់ទៀត ដោយគ្មានប្តីនៅជួយទំនុកបម្រុងចុះចោលគាត់ដោយសារតែញៀនថ្នាំ»។

ចំពោះរឿងរ៉ាវដ៏កំសត់មួយនេះ បានធ្វើឲ្យឯកឧត្តម ហ៊ុន គឹមជាតិ និងលោកជំទាវ ហាក់ ដាណា មានក្តីសង្វេគចិត្តជាខ្លាំង និងចង់ផ្តល់ថវិកាបន្តិចបន្តួចជូនដល់បងស្រីផងដែរ ដេីម្បីជួយសម្រួលដល់ជីវភាពរស់នៅ នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកលោក K01 ដែលបានធ្វើការលេីកឡេីងកាលពីម្សិលមិញនេះ។យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងនេះ ពេលនេះ បងស្រីជាសន្តិសុខរូបនេះបានមកដល់ផ្ទះរបស់លោក K01 ហេីយ និងបានធ្វើការរៀបរាប់អំពីដំណើរជីវិតដ៏កំសត់របស់ខ្លួនទៅកាន់មហាជន ដែលពិតជាគួរឲ្យសង្វេគខ្លាំងណាស់។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តតាមដានទស្សនានូវទិដ្ឋភាពដែលជាការផ្តល់កិច្ចសម្ភាសន៍រវាងលោក K01 ជាមួយបងស្រីសន្តិសុខ ដូចតទៅ។

Related posts

Leave a Comment