បន្ទាប់ពីបានដឹងរឿងរ៉ាវ នារីម្នាក់នេះត្រូវសង្សារ វា ​យឡើ​ងហើ​ មជាំ​ពេ​ញមុខ នោះ ដល់ថ្នាក់ ធ្វើឲ្យ តារាសម្តែង ដេននី ក្វាន់ ទប់អារម្មណ៍លែងជាប់ ក៏ដាក់ប៉ុន្មានម៉ាត់ យ៉ាងចា​ក់ដោ​តថា…(មានវីដេអូ)

នៅព្រឹកមិញនេះ នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា “បុរសម្នាក់ដែលប​ង្កហឹ​ង្សា លេីស​ង្សារ របស់ខ្លួន ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាល ភ្នំពេញថ្មី ធ្វេីការឃា​ត់ខ្លួនបានហេីយ​

នៅថ្ងៃទី ២០​ ខែកញ្ញា​ ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករ​ណីហឹ​​ង្សា ដោ​​យចេ​​តនា (ប្រើ​ដៃ​វា​យឲ្យរ​បួ​ស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្ក​ដោ​យជ​នសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០-០៩-២០២០ វេលាម៉ោង ០១ និង៣០ នាទី រំលងអធ្រាត ។

ជនស​ង្ស័​យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប្រើ​ដៃ​វា​យភ្នែក ជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួសហើមជាំភ្នែកទាំង២​ និងគុំត្រចៀកខាងស្តាំ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ។”។

នារីរូបនេះ មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងមានចំណេះដឹងទៀតផង។

ក្រោយពីដឹងរឿងបន្ថែមទៀត ពីនារីរ​ង​គ្រោះម្នាក់នេះ ស្រាប់តែ តារាសម្តែង ដេននី ក្វាន់ ទប់អារម្មណ៍លែងជាប់ ក៏បានដាក់ចំៗប៉ុន្មានម៉ាត់ថា ៖ “នេះមិនមែនក​ម្មទេ មកពីង​ប់ង​ល់ ស្រលាញ់គេ ជាងស្រលាញ់ខ្លួនឯង…មនុស្សប្រុសវ៉ៃ​ស្រី គឺវាថោ​កទា​បខ្លាំងណាស់ គេវ៉ៃម្តងហើយ ល្មមភ្ញាក់ខ្លួន ហេតុអី ទ្រាំអោយគេវ៉ៃច្រើនលើក ច្រើនសារម្ល៉េះ?

បើមិនស្រលាញ់ខ្លួនឯង ក៏គួរស្រណោះអ្នកម្តាយ ដែលខំថែតាំងពីកើតមក មិនអោយមានសូម្បីតែស្នាមមួយ សួរថាបេីអ្នកម្តាយឃេីញគេវា​យដំ​កូនបែបនេះ តេីអារម្មណ៏គាត់ឈឺចា​ប់យ៉ាងណា? មនុស្សស្រីយើង ត្រូវចាំ បើយើងមិនចេះអោយតម្លៃ និងស្រលាញ់ខ្លួនឯងទេ គ្មាននរណា មកស្រលាញ់ និងអោយតម្លៃយើងទេ ល្មមភ្ងាក់ខ្លួន និងរៀនយល់អោយច្បាស់ថា អ្វីជាស្នេ​ហា អ្វីជា​ត​​ណ្ហា hmmm”៕

Related posts

Leave a Comment