ខេត្តព្រះសីហនុ៖ កាលពីពេលកន្លងទៅនេះ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពដកដើមផ្កាក្រដាសអស់រាប់រយគុម្ពនៅមហាវិថីជំទាវម៉ៅ ក្រោយមកទៀតមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិផងដែរ ក្រោយមកទៀតមានករណីហ្វូងគោដើរស៊ីផ្កាតាមសួន ដែលអាជ្ញាធរខិតខំដាំ ដើម្បីលំអតាមដងផ្លូវ។
ជាក់ស្តែងនាថ្ងៃនេះផងដែរ ដែរត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ យោងតាមហ្វេសបុកផេចរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលកំពុងតែមមាញឹកក្នុងការថែរក្សាសុវត្តិភាពរបស់ប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង បានសម្តែងការហួសចិត្តជាខ្លាំងក្រោយពីមានបុរសម្នាក់ ដើរវា យសមិទ្ធិផលរួម ជាចង្អូរទឹក ក្នុងនោះឯកឧត្តម បានរៀបរាប់ថា: “មានជនចង្រៃ ម្នាក់ទៀតហេីយ យកញញួរ ដែកស្បែង ដេីរវាយបំផ្លាញ សមិទ្ធិផលរួម ជាចង្អូរទឹក អស់ ១២កន្លែង។ ពិតជាលំបាកយល់”៕