ចិត្តច្រើនដល់ហើយកូនស្រី! កូនស្រីអាយុ៥ឆ្នាំ ឃើញរូបសាក់នៅលើខ្នងប៉ាៗ ស្រាប់តែត្រហូរយំពេញបន្ទុប់ ដោយសារតែ…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាដឹងហើយថា នៅលើលោកនេះ តើមានអ្នកណាដែលល្អលើសឪពុកម្ដាយចំពោះកូនៗ ពួកគាត់ខិតខំរកលុយ មិនថាជាមុខរបរអ្វីក៏ដោយ និងមិនថាហត់នឿយប៉ុណ្ណានោះទេ ដេីម្បីចិញ្ចឹមកូនអោយទទួលបានការរៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតភ្លឺត្រចះត្រចង់ ដូចនេះសូមកូនៗគ្រប់គ្នា មិនគួរណាធ្វើអោយលោកឪពុក និងអ្នកម្ដាយពិបាកចិត្តនោះទេ គួរតែខិតខំរៀនសូត្រ ពេលទំនេរជួយធ្វើការងារពួកគាត់ ជាការជួយសម្រួលពួកគាត់ខ្លះ ទើបប្រសើរ កុំគិតតែសប្បាយខុសផ្លូវ និងភ្លេចខ្លួននោះ។ យ៉ាងណាមិញ បងប្រុសម្នាក់

ដោយសារតែស្រលាញ់កូនស្រីរបស់ខ្លួនខ្លាំងពេក ក៏បានសាក់រូបគាត់នៅពីក្រោយខ្នង តែអ្វីដែលហួសចិត្តនោះ កូនស្រីបែរជាខឹងចំពោះគាត់ទៅវិញ នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ម៉ាលីស ត្រូវជាម្ដាយក្មេងស្រីរូបនេះ បានរៀបរាប់ថា៖«ព្រោះតែស្រលាញ់កូនស្រីពេក ពេលកូនស្រីបាន១ខួបប៉ាក៏បានសំរេច៧០ទៅសាក់រូបកូនស្រី ដល់អីលូវកូនស្រីមានអាយុ5ឆ្នាំ ចេះដឹងយល់គ្រប់យ៉ាង ចង់ល្អចង់ស្អាត ដល់យប់ហ្នឹងប៉ាប៉ាដោះអាវមកពីងូតទឹក

កូនស្រីក៏បានឃើញស្នាមសាក់រូបគាត់កាលនៅពីតូចហើយគាត់ក៏បានស្រែកប្រកាច់ប្រកិនពេញបន្ទប់ ព្រោះគាត់ថាគាត់ស្អាតហើយស ហេតុអីរូបគាត់នៅលើប៉ាមិនសហើយស្អាតដូចគាត់ ចប់តាម៉ងកូនស្រី លូវកើតជារឿងខឹងប៉ាស្អប់ប៉ាមិនអោយប៉ះ រូបគេស្អាតធ្វើអោយគេអាក្រក់ ចង់ផ្តាំទៅបងប្អូនអ្នកដែលស្រលាញ់ការសាក់រូបទាំងអស់ថា ប្រយត័្នដូចកូនខ្ញុំហាស យំលួងមិនបាត់ទេ»។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment