ផ្លូវជាតិតលេខ៣យើងហ្នឹង…ប្អូនប្រុសម្នាក់បានបង្ហោះរូបភាពរួមទាំភ្ជាប់មកជាមួយសំណេរមួយចំនួនថា..មានតែអ្នកកំពតទេ មានសំណាងស្គាល់វា

ផ្លូវជាតិលេខ៣ជាផ្លូវជាតិសំខាន់មួយក្នុងចំណោមផ្លូវជាតិធំៗ និងសំខាន់ក្នុងប្រទេសកម្ពុជាសម្រាប់ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ។ ចំពោះស្ថានភាពផ្លូវក្នុងពេលបច្ចុប្បន្ននេះបានធ្វើអោយបងប្អូនដែលឆ្លងកាត់ផ្លួវនេះពិបាកក្នុងការធ្វេីដំណេីរព្រោះតែមានសភាពហ៊ុយខ្លាំងពិបាកមេីលផ្លួវ៕ផ្លួវជាតិលេខ៣នេះជួសជុលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ធ្វេីអោយបងប្អូនជាច្រេីនតែងតែថតបង្ហោះនៅក្នុងបណ្ដាញសង្គម៕

ជាក់ស្ដែងនៅមុននេះបន្តិចមានប្អូនប្រុសម្នាក់បានធ្វេីការបង្ហោះនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា:(មានតែអ្នកកំពតទេ មានសំណាងបានស្គាល់វា🙄)ក្នុងការបង្ហោះនេះបានធ្វេីអោយប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ្វេសបុកជាច្រេីននាំគ្នាស៊ែរចែករំលែករាប់ពានផងដែរ។ជាមួយការបង្ហោះនេះមានបងប្អូនខ្លះចូលខមិនថា:(សប្បាយណាស់ប្រូទៅម្តងៗ)នឹង(នៅនឹងមួយថ្ងៃញុមកើតរបេងម៉ង)។ គួរបញ្ជាក់ផងដែរថាចំពោះផ្លូវមួយខ្សែនេះត្រូវបានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន អញ្ជេីញចុះពិនិត្យនឹងបេីកការសាងសង់ផ្លូវជាតិលេខ៣នេះដេីម្បីបងប្អូនជនរូមជាតិខ្មែរយេីងធ្វេីដំណេីរ នៅថ្ងៃខាងមុខទាំងអស់គ្នា៕

Related posts

Leave a Comment