សូមបងប្អូនមានការប្រុងប្រយ័ត្នផង! កម្ពស់ទឹកនៅអាងទឹកតាម៉ុក ខេត្តឧត្តរមានជ័យ មានកម្ពស់ ៣,៩៥ម៉ែត្រហើយ ជិតដល់កម្ពស់ទឹកប្រកាសអាសន្ន

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ទាំងអស់ឲ្យបានជ្រាបថា​ នៅព្រឹកនេះ កម្ពស់ទឹកក្នុងអាង ទឹកតាម៉ុក មានកម្ពស់ ៣,៩៥ម៉ែត្រហើយ ដែលកម្ពស់ទឹកនេះ គឺជាកំពស់ទឹកមួយ ដែលខ្ពស់ ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់។

នៅក្នុងគណនីហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា “ខេត្តឧត្តរមានជ័យ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រ។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ -កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕

Related posts

Leave a Comment