មកទៀតហើយ ! មេឃកំពុងតែស្រទុំផង ព្រាប សុវត្ថិ ដាក់ម៉ាបទនេះ នឹកដល់រឿងចាស់ៗ ដល់ហើយ, រីឯចំណងជើងវិញ ឡើងកប់ស៊េរីហ្មង (មានវីដេអូ)

គួររលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។

កម្មវិធីនេះ បានប្រព្រឹត្តទៅ ចាប់ពីវេលាម៉ោង ៥:៣០ នាទីល្ងាច ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួង មានវត្តមានក្នុងកម្មវិធីដ៏ពិសេសនេះផងដែរ អមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត គួរឲ្យគយគន់។

មកដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ នេះ លោក ព្រាប សុវត្ថិ ច្រៀងបាន ៥បទហើយ ក្នុងផលិតកម្មនេះ សុទ្ធសឹងតែពីរោះៗ ។ ហើយចំពោះបទទី៥របស់លោក នាថ្ងៃនេះ មានចំណងជើងថា “ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ និង និពន្ធបទភ្លេង ដោយ Tho Meet។

ស្តាប់ចប់ភ្លាម ហ្វេនៗ នាំគ្នា ចូល comment ថា ៖ wow ពិរោះព្រោះណាស់ សម្លេងមានទឹកដមដដែល, ពីរោះណាស់ ទាំងបទភ្លេងរបស់បង Tho Meet, Mix សម្លេងងំល្អណាស់ រួមទាំងសម្លេង idol ធ្ងន់ស្រាប់ទៀត ពីរោះកប់ មានអារម្មណ៍ថាស្ដាប់បទនេះ ហើយ នឹកឃើញបទចាស់ៗណាស់, ចំណងជើងកប់ស៊េរី បែបយុវវ័យ។

ហើយនៅមាន comment សរសើរជាច្រើនទៀត ចំពោះបទនេះ ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់កម្សាន្តអារម្មណ៍ នាព្រឹកថ្ងៃអាទិត្យនេះទំាងអស់គ្នា ៖

Related posts

Leave a Comment