មើលហើយរំជួលចិត្ត! តារាចម្រៀងពេជ្រ សូលីកា បានទម្លាយវីដេអូមុនពេលនាងសម្រាលកូនប្រុសលើកដំបូង (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយថា តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា ក្រោយភ្ជាប់ពាក្យរួចមិនបានប៉ុន្មានផង ស្រាប់តែនាងមានទម្ងន់ ដោយមិនទាន់បានរៀបការ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងចូលរួមត្រេកអរស្ទើរតែគ្រប់គ្នា។ ហើយបច្ចុប្បន្ន តារាស្រីរូបនេះ សម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០នេះផងដែរ។ជាក់ស្តែង អ្នកនាងពេជ្រ សូលីកា បានកូនប្រុសដំណក់ឈាមជាមួយគូដណ្តឹង លោកគឹម ហាន ដែលកូនប្រុសនាងឈ្មោះ ហង្ស អ៊ារីវ៉េនស្តេ ។ក្នុងនោះដែរ ក្រោយសម្រាលកូនប្រុសរួចមក យើងឃើញថា

ជីវិតរស់នៅប្រចាំថ្ងៃរបស់តារាស្រីរូបនេះជាមួយគ្រួសារក៏កាន់តែមានក្ដីសុខ និងសុភមង្គលខ្លាំងជាងមុនៗ បន្ទាប់ពីទទួលបានសមាជិកថ្មីបន្ថែម្នាក់ទៀតយ៉ាងដូច្នេះ។ មិនតែប៉ុណោះ ជារៀងរាល់ថ្ងៃ អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែបង្ហោះរូបភាពជុំគ្រួសារ និងបង្ហាញរូបភាពកូនប្រុសឲ្យហ្វេនៗបានឃើញជានិច្ច។តួយ៉ាង ខណៈពេល កូនប្រុសមានអាយុជាង ៤ខែ អ្នកនាង សូលីកា

ក៏បានផ្ដល់បទសម្ភាសន៍បង្ហើបពីរឿងរ៉ាវផ្ទាល់ខ្លួន និងមូលហេតុនៃការយកកូនមុនពេលរៀបការផងដែរ។យ៉ាងណាមិញ កាលពីម្សិលមិញនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ អ្នកនាង ពេជ្រ សូលីកា បានបង្ហោះវីដេអូរឿងរ៉ាវកូនប្រុសរបស់នាងតាំងពីនាងសម្រាលរហូតដល់បច្ចុប្បន្ន ពិតជាមានក្តីសុខខ្លាំងណាស់។តោះទស្សនាវីដេអូដូចខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment