ឆ្អែត​បាយ! Love Riya​ឆ្លើយតប​ឥត​សំចៃ ទៅកាន់​អ្នក​រិះគន់​រឿង​កូន​ខ្លួន​ញុំា​ស្លាបព្រា ជាមួយ​មនុស្ស​ចាស់ ដោយ​លើក​ហេតុផល​ថា​…(មានវីដេអូ)

នៅក្នុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ ទៅកាន់អន្លង់វែង និងប៉ោយប៉ែត កាលពី​ម្សិលមិញ​នេះ អ្នកនាង​Love Riya​ បាន​ឡាយ​វីដេអូ​ចេញ​ពីលើ​រថយន្ត​របស់​ខ្លួន ហើយ​ឃើញ​ប្រូ​សូ​នី ញុំា​បាយ រួច​បញ្ចុក​Love Riya ក្រោយមក​ក៏​បញ្ចុក​ទែនៗ​ ផងដែរ​។​

ជាមួយគ្នានេះ ក៏​ឃើញ​Love Riya​យកលុយ​ពី​ប្រូ​សូ​នី​មក​រាប់ ហើយ​ត្រូវ​កូន​ទែនៗ​របស់ខ្លួន​យក​កាន់​លេង​ផងដែរ ដោយ​ឃាត់​មិន​ស្ដាប់​នោះ Love Riya ក៏​បណ្ដោយ​ឲ្យ​កូន​លេង​លុយ​ទាំងនោះ​តាមចិត្ត​តាម​ចង់តែ​ម្ដង​។​

ដោយ​ឃើញ​បែបនេះហើយ ទើប​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចូលមក​បញ្ចេញមតិ​បែបនេះ​ថា «​ចិញ្ចឹម​កូន ខ្ជីខ្ជា​ណាស់ ញុំា​ស្លាបព្រា​ជាមួយ​មនុស្ស​ចាស់ មិន​បានទេ មនុស្ស​ចាស់​មាន​រោគ​ច្រើន​ក្នុង​ខ្លួន ងាយ​នឹង​ឆ្លង​មក​ក្មេង​តូច ឲ្យ​កូន​ញុំា​បាយ​មូល​មិន​កិន​មិន​ក្រឡុក​គាត់​នៅ​តូច​ណាស់ ហើយ​លុយ​ជា​របស់​កខ្វក់​មិនត្រូវ​ឲ្យ​កូន​កាន់​ចឹ​ង​ទេ ក្មេង​វា​ងាយ​នឹង​ឈឺ​ណាស់ មិនបាន​រិះគន់​ទេ តែ​ពិតជា​ចង់​ប្រាប់​ខ្លាំងណាស់​»​។​

ប្រភព​បន្តថា «​សុំ​បន្ថែម ចាស់​សម័យមុន មិនមាន​រោគ​ច្រើន​ដូច​ក្មេង​សម័យ​ឥលូវ​ទេ រោគ​ផ្ដាសាយ រោគ​ថ្លើម រោគ​រលាក​ពោះវៀន រាករូស ឆ្លងតាម ការ​ញុំា​ទាំងអស់ ការពិត​ខ្ញុំ​ឃើញ​កូន​ទែន​នឹង ញុំា​ស្លាបព្រា​ជាមួយ​ប៉ា​ក្រោយ​គាត់ តាំងពី​នៅផ្ទះ​មកម្ល៉េះ ខ្ញុំ​ឆ្លងកាត់​មក​មានកូន រហូតដល់​ចៅ គឺ​ថែទាំ​តាមរបៀប ចាន​ស្លាបព្រា​ជា​របស់គាត់​អាហារ​ជា​របស់គាត់​ដល់​១​ឆ្នាំកន្លះ ទើប​ប្រើ​ជាមួយ​របស់​ចាស់​បាន ហើយ​វា​ពិតជា​ល្អ កូន​មិនមាន​ផលវិបាក​ចូល​ពេទ្យ​អត់​ឈប់​»​។​

​គណនី​ហ្វេ​ស​ប៊ុ​ក ដដែល​លើកឡើងថា «​ការពិត​គាត់​ពូកែ​ហើយ មាន​ហើយ តែ​ត្រូវ​ចាំ​ថា សេដ្ឋី​គង់​ខ្វះ​អំបែង ការដែល​ខ្ញុំ​ប្រឹង​សរសេរ​ប្រាប់​ព្រោះ​ខ្ញុំ​មានបទពិសោធន៍​ចិញ្ចឹម​កូន រហូតដល់​ចៅ​ហើយ បើ​យើង​ថែទាំ​ពី​ចំណុច​តូចៗ​នឹង កូនតូច​នឹង​វា​មិនសូវមាន​ជំងឺ​ឲ្យ​គ្នា​ពិបាក ព្រោះ​ពាក្យ​ថា​ឈឺ តិចក្តី​ខ្លាំង​ក្តី គួរតែ​ការពារ ជាមុន​កុំ​ឲ្យ​មាន ព្រោះ​លុយ​វា​មិនអាច​ទិញ​ការឈឺ​ឲ្យ​ជា ចេញពី​ក្នុង​ខ្លួន​បានទេ ការពារ​ប្រសើរ​ជាង​ព្យាបាល​»​។​

ជាការ​ឆ្លើយតប​Love Riya បានបញ្ជាក់ ថា ខ្លួន​ធ្វើដំណើរ ជួនកាល​អត់​បាន​គ្រប់សព្វ​ទេ ហើយ កាលពីមុន​ឪពុកម្ដាយ ឬក៏​យាយ​ជាដើម​នោះ ចិញ្ចឹម​កូន ចិញ្ចឹម​ចៅ ដោយ​ការ​ទំពា​បាយ រួច​យក​ម​ក​បញ្ចុក​កូន ​បញ្ចុក​ចៅ​ សូម្បី​ខ្លួន​ក៏​យាយ​ទំពា​បាយ​ឡើង​ម៉ត់​ដែរ ហើយ​បាន​យក​មក​បញ្ចុក​ខ្លួន​។

Love Riya​ប្រតិកម្ម​ទៀតថា រាល់ថ្ងៃ​អ្នក​និយាយ​នឹងធ្វើ​បែប​ប្រហែល​ខ្លួន​អត់ ចិញ្ចឹម​កូន​ប្រហែល​កូន​ខ្លួន​អត់ បើ​ចិញ្ចឹម​កូន​មិនបាន​ប្រហែល​កូន​នាង​ទេ មិនបាច់​មក​ថា​ឲ្យ​នាង​ទេ រាល់ថ្ងៃ​នាង​រកស៊ី​ផង ចិញ្ចឹម​កូនចៅ​មួយ​ទ័ព​ហើយ មើលថែ​កូន​ទៀត​។ ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ដូចខាងក្រោម​នេះ​៖

Related posts

Leave a Comment