រន្ធត់ចិត្តខ្លាំងណាស់! ខាងប្រុស ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងគួរអោយសង្វែក ធ្វើអោយខាងស្រី បង្ហោះសារមួយយ៉ាងក្តុកក្តួលអារម្មណ៏ថា

ភ្នំពេញ៖ គួររំលឹកឡើងវិញថាមហាជនជាច្រើនមានការភ្ញាក់ផ្អើល និង ចូលរួមរំលែកទុក្ខផងដែរដោយ កាលពីម្សិលមិញនេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយឈ្មោះ Nget Raty បានសរសេររៀបរាប់រឿងដ៏សោកស្ដាយមួយ ដែលខ្លួនមិនអាចបំពេញបំណងរបស់មិត្ដភក្ដិខ្លួនជាលើកចុងក្រោយបាន។ ដោយក្នុងនោះរូបលោក បានសរសេររៀបរាប់ឲ្យដឹងថា៖ « សូមទោសពួកម៉ាក់ អញយកយឺតពេលហេីយ សូមទោសពិតមែន អញពិតជាចង់អោយហែងពាក់អាវនឹងទាន់ពេលណាស់ ព្រោះហែងស្រលាញ់អាវនឹងណាស់ អាវJuventus លេងរបស់CR7 នឹង ពេលហែងឈឺអញបាននិយាយជាមួយហែងថាអញមានអាវ Juventus លេខ របស់CR7 ទៀតណា ហែងចង់ពាក់អត់ ហេីយហែងនិយាយថាចង់ពាក់អាវ original អត់ចង់ពាក់copyទេ ហេីយហែងសេីច អញក៏ប្រាប់ហែងវិញថាចុមអាវoriginalណា ហែងពាក់អត់ ហេីយហែងក៏និយាយថាពាក់យកមក ហេីយហែងនិយាយឌឺអញទៀត

ថាអត់ហ៊ានពាក់ទេ ខ្លាចរហែក ហេីយហែងសេីច ហេីយហែងបានសន្យាជាមួយអញថានឹងចាំពាក់អាវនឹងអោយអញមេីលតែឥលូវហែងកុហកអញហេីយ អាស្វិត ហែងអត់ដែលកុហកអត់ទេ លេីកនេះហែកកុហកអញហេីយ អាស្វិត ហែងក្បត់សន្យាហេីយ ហែងមានដឹងខ្លួនអត់ ហែងមានចាំអត់ពេលដែលCR7 លេងហែងតែងតែមេីល ជាមួយអញ អោយតែCR7 លេង គឺមិនដែលខានទេគឺងុបងល់ម៉ងនិយាយទៅ ហេីយអោយតែRonaldo ទៅក្រុមណាយេីងរេទៅក្រុមនឹងដែលហេីយ យេីងគឺ team CR7 ពេលខ្លះហែងជាមួយអញអោយតែCR7 សុតចូលគឺសប្បាយចិត្តជាងត្រូវឆ្នោតទៀត ហេីយហែង1 អញគឺដូចគ្នា តែពេលនេះអញសន្យាថាយកអាវអោយហែងពាក់តែអញយកមកយឺតពេលហេីយ សូមទោសដែលបំពេញបំណងហែងជាចុងក្រោយមិនបាន ពួកម៉ាក់គ្នាសូមទោស អញពិតជាចង់អោយហែងពាក់អាវនឹងដេកលក់អោយស្រួលណាស់ ចង់អោយពាក់ដេករៀងរហូតណាស់

អញនិយាយមែនណា អាស្វិត អញសូមទោស ឥលូវអាវនឹងមកដល់ហេីយហែងឃេីញអត់អាវjuventusCR7 ហែងយកពាក់ទៅអញអោយហែងហេីយ លឺអត់ ពួកម៉ាក់ តែរៀងធំបន្តិចហេីយណា ពាក់រលុងៗទៅស្រួលពួកម៉ាក់ អាស្វិត ហែងដឹងអត់អាវនឹងអញស្រលាញ់ណាស់ណា តែអញអោយហែងពាក់ ព្រោះអីកាលនៅនៅរៀនហែងស្រលាញ់អញជាងគេ ស្តាប់អញជាងគេ នឹងហេីយឥលូវហែងយកពាក់ទៅពួកម៉ាក់ a svet»។ យ៉ាងណាមិញ នារីដ៏ស្រស់ស្អាតម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Vouch SV ត្រូវជាសង្សាររបស់បុរសដែលបានស្លាប់បាត់បង់ជីវិតខាងលើ ក៏បានបង្ហោះសារជូនដំណើរសង្សាររបស់ខ្លួនជាលើកចុងក្រោយ ដែលបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកមានអារម្មណ៏ក្ដុកក្ដួលជាខ្លាំង

ចំពោះអត្ថន័យនៃខ្លឹមសារនោះ។ ក្នុងនោះដែរ នារីខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់បងហើយ សូមបងទៅកាន់សុគតិភពណា កុំនៅស្ដាយស្រណោះអីនៅជាតិនេះទៀត ជាតិនៅធ្វើបាបបងពេកហើយ កុំបាច់ស្ដាយអ្វីទេណាបង .បងទៅអោយបានសុខណាអូននឹងក្រុមគ្រួសារបងនៅតែចងចាំបងជានិច្ច កើតជាតិក្រោយសូមកុំអោយដូចជាតិនេះទៀត. SaKada VS ធ្វើមិចជាតិនេះអោយយើងស្គាល់គ្នាត្រឹមតែសង្សារតែប៉ុណ្នឹង ហែរសព្វថ្ងៃម៉ោង3pm បូជាម៉ោង7pm»។ ជាក់ស្តែង បុរសខាងលើគឺបានស្លាប់បាត់បង់ជីវិត ព្រោះដោយសារតែជំងឺដ៏កាចសាហាវម្យ៉ាងនោះគឺ ជំងឺបេះដូងចំហរ៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment