មិនគួរឲ្យជឿ! តាមឱ្យទាន់ទើបដឹងអាវមួយរបស់ ឧកញ៉ា ម៉ុង ឫទ្ធី ពាក់អស់ ៣២ ឆ្នាំហើយ មិនថាកម្មវិធីតូចធំមិនដែលចោលឡើយ

ឯកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ជាសេដ្ឋីផ្នែកកសិឧស្សាហកម្មដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជា ប៉ុន្តែតែងបង្ហាញពីភាពសាមញ្ញគួរឱ្យសរសើរ ។ មហាជនសម្គាល់ឃើញថា លោកកម្របង្ហាញពីភាពហ៊ឺហា ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ មាសពេជ្រ ទ្រព្យសម្បត្តិនោះឡើយ តែផ្ទុយមកវិញលោកតែងតែបង្ហាញខ្លួនក្នុងជីវិតរស់នៅបែបសាមញ្ញៗយ៉ាងមានក្តីសុខជាមួយនឹងភរិយា ។

បើមហាជនតាមឱ្យទាន់នោះនឹងដឹងថា លោកឧកញ៉ា ម៉ុង ឫទ្ធី មានអាវដៃខ្លី ក្រលាការ៉ូសាមញ្ញមួយ ដែលលោកតែងពាក់ជាប្រចាំមិនថាក្នុងកម្មវិធីតូចធំ ក្នុងចំណោមអ្នកមានមុខមាត់កិត្តិយសក្នុងសង្គម ឬ ពេលនៅជាមួយភរិយាឡើយ ។

តាមការបង្ហោះនៅលើបណ្ដាញសង្គមលោកឧកញ៉ា ពាក់អាវមួយនេះតាំងពីឆ្នាំ ១៩៨៨ រហូតដល់បច្ចុប្បន្ន ពោលអាវនេះមានអាយុ ៣២ឆ្នាំហើយ ។ គេមិនច្បាស់ថាអាវមួយនេះមានអានុស្សាវរីយ៍ដិតដាមយ៉ាងណាខ្លះជាមួយនឹងលោកឧកញ៉ានោះទេ ទើបលោកស្រឡាញ់ និងថែរក្សាវាបានយ៉ាងល្អដូច្នេះ តែគេដឹងថាគឺលោកទិញក្រោយរៀបការជាមួយភរិយារបស់លោកបាន ១០ ឆ្នាំ ។

ភាពមិនតម្កើងខ្លួន ភាពសាមញ្ញរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី គឺមានលើសពីអាវដែលលោកពាក់អស់ ៣២ ឆ្នាំនេះទៀតទើប តាមរយៈទង្វើ និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់លោកជាមួយនឹងភរិយា ។

ចំណុចមួយនេះហើយ ទើបធ្វើឱ្យលោកឧកញ៉ាបានក្លាយជាសេដ្ឋីក្នុងស្រុកដែលទទួលបានការកោតសរសើរ និងទទួលបានក្ដីស្រឡាញ់ជាច្រើនពីប្រជាជនខ្មែរយើង ៕

Related posts

Leave a Comment