រំភើបចិត្តជំនួស! ក្មេងស្រីម្នាក់នេះ រលា​កទឹ​កក្តៅ ក្នុងឆ្នាំ​ងនំ​អន្ស​ម ត្រូវពេទ្យចាក់ថ្នាំស​ន្ល​ប់ ដើ​ម្បីបំ​បែកព​ងបែ​ក ព្រោះគាត់ស្រែ​ក​យំ ឈឺ​​ចា​​ប់ពេ​​ក, ឃើញអាណិតខ្លោចចិត្ត ពេ​លនេះ ថៅកែហាងពេជ្រ បានធ្វើរឿងមួយ ជូនហើយ

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺលោក ស្រី ទ្រី ដាណា បានបង្ហោះសារមួយ ថ្លែងក្តីអាណិតក្មេងស្រីម្នាក់ខ្លោចចិត្ត ដោយរៀបរាប់ទំាងអារម្មណ៍រំជួ​លចិត្តថា “អា​ណិតណាស់ក្មួយស្រី រលា​​កទឹ​កក្ដៅ ចូលឆ្នាំងនំអន្សម មិនដឹងថាយ៉ាងណាហើយទេ សង្ឃឹមថាបានជា ឆាប់ៗ ខ្ញុំជួយជាថវិកា ព្យាបាល 1000$។

គាត់នៅស្លាកែត បាត់ដំបង ហើយឥឡូវព្យាបាល នៅសៀមរាប ឮថាពេទ្យចាក់ថ្នាំស​​ន្ល​​ប់ ដើ​ម្បីបំ​បែកព​ងបែ​ក ព្រោះក្មេងយំស្រែ​​កឈឺ​ចា​ប់ពេ​ក”។

នៅទីបំផុត នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ ថវិកាចំនួន ១០០០ដុល្លារ បានទៅដល់ឪពុករបស់ក្មេងស្រីនេះហើយ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា ៖

“នាងខ្ញុំបានប្រគល់ទឹកប្រាក់ ១០០០ដុល្លារ ជូនដល់ឪពុកក្មេងស្រី រ​ង​គ្រោះ ដែលរ​លា​ក ក្នុងឆ្នាំងនំអន្សមហើយ សង្ឃឹមថាអាចជួយសម្រួល និងព្យាបាលជា ឆាប់ៗ អាណិតណាស់ រលា​​កពេញ ឥ​ឡូវឮថាពេទ្យចាក់ថ្នាំស​ន្ល​ប់ ដើម្បីលា​បថ្នាំ តែបានធូរខ្លះហើយ។

អរគុណគ្រូពេទ្យនៅគន្ធបុផ្ផាសៀមរាប ដែលខំប្រឹងជួយសង្គ្រោះអស់ពីចិត្ត។ នាងខ្ញុំរំភើបចិត្តណាស់ ហើយសង្ឃឹមថាថ្ងៃក្រោយ នឹងអាចផ្ដល់ជំនួយបន្ថែមទៅពេទ្យកុមារមួយនេះ។”៕

Related posts

Leave a Comment