សូមជួយស៊ែរចែកគ្នាដឹងផងបងប្អូន ពេលនេះមានកម្មការនីរោងចក្រម្នាក់ទៀតហើយបានចាញ់បោកគេអស់ដោយសារតែ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ កម្មការនីរោងចក្រម្នាក់ បានចាញ់ល្បិចរើសថង់មាស ហើយត្រូវបានគេល្បួងនាំយកទៅដោះគ្រឿងអលង្ការ យកលុយ ទូរស័ព្ទ អស់ពីខ្លួនរលីង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងបរិវេណវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។នារីរងគ្រោះមានឈ្មោះថា ផាន់ ភ័ស្ត អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិថ្មី ឃុំដូនកឹង

ស្រុកកំចាយមារ ខេត្តព្រៃវែង ។ នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានដើរទៅធ្វើការ ស្រាប់តែមានស្រ្តីម្នាក់ បានដើរមកសួរថា មានគេជ្រុះបាត់ ថង់មាស ហើយនាងបានប្រាប់ទៅវិញថា មិនដឹង ភ្លាមនោះស្រាប់តែមានស្រ្តីម្នាក់សង្ស័យម្នាក់ទៀតបានមកប្រាប់ថា កុំមាត់គេរើសបាន ពេលស្រាយមាត់ថងឃើញសុទ្ធតែលោហៈក្រហមច្រាល ពេញភ្នែក ហើយនិយាយថា យើងយកទៅចែកគ្នា រួចក៏បបួលនាងជិះម៉ូតូ ចំនួនពីរគ្រឿង សង់កូរ៉េមួយគ្រឿង និងអាសង់មួយគ្រឿងទៀត មានគ្នា៥នាក់ ទាំងរូបនាង

ហើយក៏ជិះម៉ូតូទៅបរិវេណវត្តត្រពាំងឈូក។ លុះដល់កន្លែងកើតហេតុ ជនសង្ស័យបានល្បួងនាងដោះគ្រឿងអលង្ការ លុយ ទូរស័ព្ទ អស់ពីខ្លួនរលីង រួចក៏ហុចថង់ក្រហមឲ្យនាង។ ក្រោយពីក្រុមជនសង្ស័យបានទៅបាត់ នារីរូបនោះបានយកថង់មាសនោះ ទៅសួរគេ ទើបដឹងថា ជាខ្សែកកាឡៃ ក៏បានស្រែកទ្រហោរយំតែម្តង។ បន្ទាប់មក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍សំរោងក្រោម ដើម្បីឲ្យជួយចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment