អីយ៉ា កម្រឃើញ ស្វាមី ឱក សុគន្ធកញ្ញា បង្ហោះសារ បែបនេះណាស់ ដោយដាក់ប៉ុន្មានម៉ាត់ ដ៏ផ្អែមល្ហែម ថា…

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ស្វាមី តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យហ្វេនៗរបស់ តារាចម្រៀងរូបនេះ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយ បាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាន នៅលើកោះសង្សារ ដែលរំលេចទៅដោយទេសភាព ស្រស់ស្អាត ត្រជាក់ភ្នែក។

កញ្ញា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តី ដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេន​ទេយ្យទាន នៅលើកោះសង្សារ…”។

ថ្ងៃជាបន្តបន្ទាប់ តារាចម្រៀងរូបនេះ និងក្រុមគ្រួសារ បានទៅដល់ វត្ត​សំពៅ​ប្រាំ ដែលមាន​ទីតាំង​ស្ថិត​នៅ​ទីខ្ពង់​រាប នៅ​លើ​ភ្នំបូកគោ ក្នុង​ខេត្ត​កំពត មើលទៅទីនោះ មាន​ខ្យល់​អាកាស​បរិសុទ្ធ​ និង​​មាន​ទេស​ភាព​ស្រស់​ស្អាតខ្លាំងណាស់។

កញ្ញា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ សូមជូនពរ ពុកម៉ែ បងប្អូន ប្រជាជនខ្មែរ គ្រប់រូប អោយជួបតែសុភមង្គល និងរីករាយ គ្រប់ក្រុមគ្រួសារ ថ្ងៃនេះ បានមកវត្តសំពៅប្រាំ ភ្នំបូកគោ សូមជូនបុណ្យ ជូនកុសល បងប្អូនទាំងអស់គ្នា វត្តសំពៅប្រាំ ភ្នំបូកគោ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ ស្វាមី តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ក្នុងដំណើរកម្សាន្តរបស់ខ្លួន ព្រមទំាងបានភ្ជាប់សារដ៏ផ្អែមល្ហែមប៉ុន្មានម៉ាត់ថា “អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ក្នុងថ្ងៃខួបកំណើតភរិយាជាទីស្រលាញ់​ #Aoksokunkanha Aok Sokunkanha 14 កញ្ញា​ ឆ្នាំ​2020​ នៅលើកោះសង្សារ​ អរគុណ បងប្អូនទាំងអស់គ្នា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ជាអនុស្សាវរីយ៍ដែលបានផុសចេញពីបេះដូងដ៏បរិសុទ្ធ សូមឲ្យអនុស្សាវរីយ៍ដ៏ល្អៗនេះចូលមកជីវិតយើងទាំងអស់គ្នាជាបន្តទៀត រីករាយថ្ងៃចប់ពិធីបុណ្យភ្ជុំបិណ្ឌ”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ នៃដំណើរកម្សាន្តរបស់តារាចម្រៀងរូបនេះ និងក្រុមគ្រួសារទំាងអស់គ្នា ៖

Related posts

Leave a Comment