ស្តែងណាស់! លិចអូប័រនៅចំណុយពយជប៉ុន ស្រុកគិរីសាគរ ខេត្តកោះកុងគួរអោយរន្ធត់តែម្តង (មានវីដេអូ)

កោះកុង ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅមុននេះបន្តិចយោងតាមផេករបស់ រដ្ឋបាលស្រុកគិរីសាគរ បានបង្ហោះសារថា សេចក្ដីអំពាវនាវ ស្ដីពីការផ្អាកលេងទឹកសមុទ្រ ក្នុងស្ថានភាពមានរលកធំៗ ភ្លៀង ខ្យល់បោកបក់ខ្លាំង ដោយសារឥទ្ធិពលព្យុះ ទី១១ ឈ្មោះ នូល ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ និងមិនអនុញាតអោយអូប័រទាំងអស់ចម្លងភ្ញៀវទេសចរណ៍។ក្នុងនោះដែរ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ផ្អាកការលេងទឹកសមុទ្រ និងធ្វើដំណើរឆ្លងសមុទ្រជាបណ្តោះអាសន្ន ដើម្បីធានាបាននូវសុខសុវត្ថិភាព

ព្រមទាំងការពារអាយុជីវិតរបស់បងប្អូន ពីគ្រោះថ្នា ក់ណាមួយជាយថាហេតុ ដែលបង្កឡើងពីឥទ្ធិពលព្យុះទី១១នេះ ។យ៉ាងណាមិញ ក្នុងកំឡុងពេលនេះសូមសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ត្រៀមកម្លាំងជាប់ជានិច្ច និងណែនាំជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការលេងទឹកសមុទ្រ និងធ្វើដំណើរឆ្លងសមុទ្រតាមរយៈអូប័រ ឬទូក ដែលងាយមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់អាយុជីវិត

ដោយសារគ្រោះធម្មជាតិមួយនេះ ។ក្នុងដំណាក់ កាលមួយនេះ គឺសូមរក្សា និងការពារខ្លួននៅទីតាំងដែលមានសុវត្ថិភាព និងរាយការណ៍ភ្លាមៗមកកាន់អាជ្ញាធរ ដើម្បីមានវិធានការណ៍ជួយបងប្អូន ៕#កោះកុង#រដ្ឋបាលស្រុកគិរីសាគរ# ថ្ងៃសុក្រ០១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ September 18, 2020 ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment