មិនធម្មតា! ស្ងាត់ៗ លៀង ចាន់ឡា លេចមុខសម្តែងក្នុង MV ថ្មីនេះបាត់, ជិតចេញឆាប់ៗនេះហើយ

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លៀង ចាន់ឡា គឺជាអតីតបេក្ខនារីម្នាក់ អាយុ17 ឆ្នាំ រស់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលធ្លាប់បានចូលរួម ប្រកួតក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ។ មកទល់ពេលនេះ ចាន់ឡា នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ហើយគេក៏តែងតែឃើញ អតីតបេក្ខនារីរូបនេះ លេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ លៀង ចាន់ឡា មានដំណឹងល្អមួយទៀតហើយ ចែកជូនអ្នកគាំទ្រខ្លួន ដោយរូបគាត់បានចូលរួមសម្តែងក្នុង MV មួយ។ ចាន់ឡា ក៏បានបញ្ជាក់បន្ថែមក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “មនុស្សស្រីកើតមក តែងតែចង់បានក្តីស្រលាញ់ និងប្រាថ្នាចង់អោយមនុស្សជុំវិញខ្លួន ទទួលស្គាល់ និងរាប់អាន សកម្មភាពថត MV បទស្រ្តី ជិតចេញឆាប់ៗនេះហើយចា៎ កម្សត់ណាស់ តែអត់យំទេ អរគុណ”៕

Related posts

Leave a Comment