ថ្នាក់ដឹកនាំគំរូល្អ! ឯកឧត្តម គួច ចំរើន ចុះអន្តរាគមន៍ភ្លាមៗនៅតំបន់មានព្យុះទី១១ ឈ្មោះ នូល ដែលកំពុងបោកបក់យ៉ាងសា ហា វ… (មានវីដេអូ)

ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋ ក្នុងករណីកើតមានជំនន់ទឹកភ្លៀងជាថ្មីទៀតក្នុងស្រុកព្រៃនប់ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កងកម្លាំងជាច្រើននាក់បានចុះមកដល់ទីតាំង និងប្រចាំការសម្រាប់ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនេះ។
ក្នុងនោះផងដែរក៏មានវត្តមានរបស់

លោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ រួមទាំង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំង រួមសុខរួមទុកជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពកក់ក្តៅក្នុងអំឡុងពេលរងដោយរងឥទ្ធិពលពីព្យុះទី១១ ឈ្មោះ នូល នៅប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែងនាថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២០ គេបានប្រទះឃើញគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា “ប្រជាជន ខេត្តព្រះសីហនុ” បានធ្វើការផុសវីដេអូឃ្លីបមួយនឹងភ្ជាប់មកជាសំនេរថា៖ « គ្មានអ្វីសំខាន់ជាងអាយុជីវិត សុខទុក្ខ និងការរស់នៅដោយសុខសប្បាយ របស់បងប្អូនប្រជាពលរដ្ឋនោះទេ»

ល្ងាចនេះ ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដោយលោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រី និងសមត្ថកិច្ច អញ្ជើញពិនិត្យស្ថានភាពទូទៅតាមទីតាំងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ ស្របពេលដែលធាតុអាកាសភ្លៀងកំពុងធ្លាក់បន្ត។

ប្រភពវីដេអូ៖ ប្រជាជន ខេត្តព្រះសីហនុ

Related posts

Leave a Comment