រំភើបជំនួស! គ្រួសារអ្នកនេសាទដែលរងគ្រោះជួបឧប្បត្តិហេតុ រលកសមុទ្របោកទូក បណ្តាលឲ្យលិចខូចខាតទាំងស្រុងនោះ ពេលនេះ ឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភទូកនេសាទថ្មីមួយគ្រឿងល្អជាងមុន និងថែមថវិកាចំនួន ២លានរៀល ទៀត (មានវីដេអូ)

ហ្វេសប៊ុក៖ នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៩ តាមប្រភពហ្វេសប៊ុករបស់ លោក ឡេង ប៊ុននី បានបញ្ជាក់ប្រាប់ឲ្យដឹងដំណឹងល្អមួយទាក់ទង គ្រួសារអ្នកនេសាទមួយ ដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលអោយលិចខូចខាតទូកទាំងស្រុង។ លោកបន្ថែមថា៖

“លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC បានផ្តល់ក្តីសង្ឃឹមឡើងវិញជូនគ្រួសារអ្នកនេសាទមួយដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលអោយលិចខូចខាតទូកនោះទាំងស្រុង កាលពីពេលថ្មីៗនេះ ដោយលោកឧកញ៉ាបានឧបត្ថម្ភទូកនេសាទមួយគ្រឿង និងបន្ថែមថវិកាចំនួន ២លានរៀល សម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។

នេះជាទឹកចិត្តសប្បុរសធម៏ដ៏ប្រពៃរបស់ លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែជួយស្រោចស្រង់ដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្សេងៗកន្លងមករហូតមកទល់បច្ចុប្បន្ន”។

ក្នុងនោះ គេក៏បានឃើញ ឧកញ៉ា ទៀត វិចិត្រ ក៏បានបង្ហាញអារម្មណ៍មួយផងដែរថា “ក្រោយព្យុះភ្លៀងមេឃគង់ស្រលះ ចូរកុំអស់សង្ឃឹមក្នុងឆាកជីវិត គ្រប់យ៉ាងដែលយេីងបានជួបសុទ្ធតែជាមេរៀនដែលយើងបានរៀនសម្រាប់ជីវិត…”៕

Related posts

Leave a Comment