អីយ៉ា! អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញក្បាលពោះលើកដំបូងខណៈជិតសម្រាល

នៅក្នុងពេលឆាប់ៗខាងមុខនេះតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងសម្រាលកូនប្រុសដំបូងរបស់នាង ហើយស្របពេលជិតសម្រាល តារាចម្រៀងរូបនេះបានបង្ហាញរូបថតក្បាលពោះរបស់នាងដល់អ្នកគាំទ្រ ដែលមើលទៅពិតជាប្លែកភ្នែកម្យ៉ាង ។ ទោះបីជិតសម្រាល តែ ឱក សុគន្ធកញ្ញា នៅតែមានសុខភាពល្អទាំងម្តាយ និង ទារកក្នុងផ្ទៃ ។ ជាក់ស្តែងដែលគេតែងតែឃើញរូបនាងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតស័ក្តិសមជាម្តាយសម័យថ្មី ។ ជាមួយនឹងរូបថតបង្ហាញក្បាលពោះមួយសន្លឹករបស់ ឱក សុគន្ធកញ្ញា បានធ្វើឱ្យហ្វេនៗមិនតិចទេចង់ឃើញមុខប្រុសដំបូងរបស់តារាចម្រៀងរូបនេះ តើគួរឱ្យក្នាញ់កម្រិតណា ?

បើតាមគម្រោង ឱក សុគន្ធកញ្ញា នឹងសម្រាលកូនរបស់នាងនៅប្រទេសថៃ តែមានការប្រែប្រួលបែបណាគេមិនទាន់ដឹងច្បាស់នោះទេ ។ ឱក សុគន្ធកញ្ញា អាចនឹងសម្រាលនៅចុងខែវិច្ឆិកា ឬ ដើមខែធ្នូខាងមុខ ៕

Related posts

Leave a Comment