សុំខ្លាចហើយមនុស្ស! ក្រោយ​ចាន់​ ស្រីមាន​បាត់ បង់​ ជីវិត​ មាន​ព្យុះភ្លៀង​ព័ត៌មាន​ជាច្រើន រហូត​បង​ជនរងគ្រោះ ឈឺ​ ចាប់ ​ចេញមុខ​សួរ​ច្បាស់​ៗ​ថា​…

អ្នក​តាមដាន​ព័ត៌មាន​ច្បាស់​ជា​បាន​ដឹង​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​នារី​ម្នាក់ បាន​សម្រេចចិត្ត​បញ្ចប់​ជីវិត​ខ្លួនឯង តាមរយៈ​ការ​លោតទឹក​សម្លា ប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយ​ចង្វារ ហើយ​ភ្លាមៗ​នោះ ពុំ​មាន​អ្នកណា​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នោះ​ឡើយ។

លុះ​ក្រោយមក​ស្រាប់​តែមាន​ប្រភព​មួយចំនួន​ បាន​ទម្លាយ​ពី​មូលហេតុ​នៃ​ការស្លា ប់​នេះ​ថា ​មកពី​នារី ​រងគ្រោះ​ដឹង​ថា បុរស ជា​គូស្នេហ៍​របស់​ខ្លួន​មាន​ប្រពន្ធ និង​កូន​ទៅ​ហើយនោះ ហើយ​ត្រូវបាន​សារព័ត៌មាន​តាម​អន​ឡាញ​ជាច្រើន​យក​ទៅ​ចុះផ្សាយ​បន្ត រហូត​បង​ជនរងគ្រោះ​ ឈឺចាប់ ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​រឿង​មួយ​នេះ ក៏​ចេញមុខ​សួរ​ទៅកាន់​អ្នក​ទាំងនោះ​ឲ្យ​ធ្វើការ​បកស្រាយ។

បង​របស់​ជនរងគ្រោះ​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Chan Vong Leng» បាន​ប្រតិកម្ម​បែបនេះ​ថា «​ដឹង​មក​ពីណា​បាន​ថា​នាង​ខូចចិត្ត​ទៅដល់​ថ្នាក់​លោតទឹក​សម្លា ប់​ខ្លួន​ ព្រោះតែ​បានដឹងថា​រឿង​ដៃគូ​​នាង​មាន​ប្រពន្ធ​នោះ​ ច្បាស់​អត់​បាន​អ្នក​ឯង​យកមក​បកស្រាយ​និយាយ​បែប​នឹង​ទៅវិញ​? ខ្ញុំ​ត្រូវជា​បង​របស់​នាង​​បង្កើត​ចង់​សូម​សួរ​ទៅ​អ្នក​ដែល​សរសេរ​ថា ​ប្អូនស្រី​ខ្ញុំ​ព្រោះតែ​ដឹង​រឿង​ថា​គេ​មាន​ប្រពន្ធ​ និង​កូន​ ក៏​ទៅ​សម្លា ប់​ខ្លួន​ឯង​ចឹ​ង ​តើ​ពូ មី បង ប្អូន ជឿ​​ទេ​ព្រោះតែ​រឿង​គេ​បកស្រាយ​និយាយ​ថា​ចឹ​ង​ប្អូន​ខ្ញុំ​ក៏​ទៅ​ស ម្លាប់​ខ្លួន​ចោល​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ គេ​សរសេរ​បែក​ចឹ​ង​ស្គាល់​ប្អូន​ខ្ញុំ​ច្បាស់ហើយ​នៅ​បានជា​អ្នក​ឯង​និយាយ​មិនឲ្យ​​តម្លៃ​ប្អូនស្រី​ខ្ញុំ​ចឹ​ង។ ៧​ថ្ងៃ​នាង​ចប់​ខ្ញុំ​នឹង​និយាយ​រឿង​របស់​ប្អូនស្រី​ខ្ញុំ​គឺ​នាង​ចាន់​ស្រី​មាន ស្មា​នឹង​ជីវិត​របស់ខ្ញុំ​/​ខ្ញុំ​សូម​និយាយ​ទៅ​អ្នកមួយ​ចំនួន​តូច ​ដែល​សរសេរ​ ឬក៏​​​និយាយ​អ្វី​មិន​ច្បាស់​កុំ​ចេះតែ​ស្មាន ​ហើយ​កុំ​ចេះតែ​ថា​ទៅតាម​មាត់ ចង់​ចំណេយ តិច​ដាច់​ចំណង​(​ស្គាល់​ច្បាប់​ច្បាស់​នៅបាន​និយាយ​មិន​គិត​មុន​គិត​ក្រោយ​ចឹ​ង​)….»​។​

បង​របស់​ជនរងគ្រោះ​បន្តថា «​គេ​ផុសថា​ដឹង​មូល​ហេតុដែល​ប្អូន​ខ្ញុំ​ស្លា ប់ ចង់​សួរ​ទៅ​អ្នក​ផុស​ថា​ដឹង​មកពីណា​បាន​ហ៊ាន​ថា​ដឹង​ច្បាស់​រឿង​ប្អូនស្រី​ខ្ញុំ​ស្លា ប់​ដោយ​មូលហេតុ​បែប​ចឹ​ង ​បើ​អ្នក​ច្បាស់​ចឹ​ង​តើ​ដៃគូ​ប្អូន​ខ្ញុំ​ជា​អ្នកណា​?​ខ្ញុំ​នៅចាំ​ការ​បកស្រាយ​មួយដង​ទៀត​ពី​អ្នក​ដែល​ផុត​សថា​ដឹង​មូលហេតុ​ប្អូនស្រី »។

ក្រោយ​មក​​​គេហទំព័រ​អនឡាញ​មួយ ​​ដែល​បាន​ចុះ​ផ្សាយ​រឿង​នេះ ​បាន​ធ្វើការ​សុំ​ទោស ​និង​បញ្ជាក់​ដូច្នេះ​ថា «សុំ​ទោស​បង​ចំពោះ​ផុស​មួយ​នេះ ដែល​ទទួល​ព័ត៌មាន​មិនទាន់​អស់​ ហើយធ្វើការផុស! ខាងប្អូន​បានធ្វើការលុបផុស​ ទាំងFacebook & Website រួច​អស់ហើយ។ ប្អូន នឹងមិនធ្វើការផុស​ទាក់ទងនឹងបញ្ហានេះទៀត​ទេ សង្ឃឹម​ថា​បងអធ្យាស្រ័យ»។

ដោយ​មិន​អស់ចិត្ត​ជុំវិញ​រឿង​នេះ បង​របស់​ជនរងគ្រោះ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បាន​បង្ហោះ​សារ​ទៀត​ថា «​នៅតែ​មាន​អ្នក​តាម​សូម​ប្រាប់​ទៅ​​អោយ​​ហើយ ​មនុស្ស​មួយចំនួន​តូច​ ដែល​អ្នកខ្លះ​ថា​ប្អូនស្រី​ខ្ញុំ​យកប្តី​គេ​ចឹ​ង​ ហើយ​អ្នកខ្លះ​ទៀត​ជេរ​ប្អូន​ខ្ញុំ​ថា​នាង​​​ចរិត​ថោក ដឹង​មក​ពីណា​បាន​ពួក​អ្នក​ឯង​និយាយ​ចឹ​ង ប្អូន​ខ្ញុំ​ស្លា ប់​មែន តែ​ប្អូនស្រី​ខ្ញុំ​នាង​មិនមែន​ចរិត​ថោក​ដូច​អ្នក​ដែល​និយាយ​នឹង​ទេ សំដី​ដែល​ពួកវា​និយាយ​គេ​អាក្រក់​ចឹប​មានតែ​ពួកវា​នឹងហើយ​ដែល​ធ្វើ​ចឹ​ង​បាន​ បើ​ដឹង​មិន​ច្បាស់​កុំ​ចេះតែ​និយាយមើល​ងាយ​ប្អូនស្រី​ខ្ញុំ ទោះ​នាង​ទៅ​បាត់​មែន​ តែ​អ្នក​ឯង​កុំ​ចង់​​មើល​ងាយ​ប្អូនស្រី​ខ្ញុំ​បាន​ឲ្យ​សោះ ​បើ​មិនដឹង​ទេ​កុំ​និយាយ​មក​​ភ្លើ​​​ចឹ​ង (​តិច​បាន​ដេក​ក្នុង​គុក​) ​ប្អូនស្រី​ខ្ញុំ​មិនមែន​សម្រាប់​ពួក​អ្នក​ឯង​និយាយ​ពី​នាង​អាក្រក់​តាម​ក្បាល​ចិត្ត​អ្នក​ឯង​បាន​ឡើយ​ (​ខ្ញុំ​និយាយ​នេះ​សម្រាប់​មនុស្ស​មួយចំនួន​តូច​ដែល​មិន​ចេះ​ឲ្យ​តម្លៃ​អ្នកដទៃ​)»​។​

គួរ​បញ្ជាក់ថា កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ នារី​ម្នាក់​ចាន់​ស្រី​មាន អាយុ​២២​ឆ្នាំ បានសម្រេច​ចិត្ត​លោតទឹក​សម្លា ប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ ដោយ​បន្សល់ទុក​ផ្កា​១​បាច់ និង​ស្បែកជើង​១​គូ នៅ​កន្លែងកើតហេតុ​។​

​ជុំវិញ​រឿងនេះ នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រូបនាង ចុះ​ពីលើ​រថយន្ត​មួយគ្រឿង ក្នុង​ដៃ​មាន​កាន់​បាច់ផ្កា រួមទាំង​ស្ពាយ​កាបូប និង​ពាក់អាវ​ខោ​វ​ប៊​យ​ពី​ក្រៅ​។ ក្រោយមក រថយន្ត​ខាងលើ ក៏​បើក​ទៅ​បាត់ បន្សល់ទុក​តែ​នារី​រងគ្រោះ​លើ​ស្ពាន​តែម្នាក់ឯង​ប៉ុណ្ណោះ​។ ពេលនោះ រូបនាង ក៏​ដោះ​ស្បែកជើង រួច​ដាក់​ផ្កា​មួយ​បាច់ ជាប់​ស្បែកជើង​។ រំពេច​នោះ នាងរង​គ្រោះ ក៏​លោត​ចូលទៅក្នុង​ទន្លេ​បាត់ស្រមោល រហូតដល់​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​ទើបត្រូវ​បាន​គេ​ប្រទះឃើញ អណ្ដែត​ទឹកមុខ​ព្រះបរមរាជវាំង​។​

​នារី​រងគ្រោះ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក «Gech Gech» និង​មានឈ្មោះ​ពិត «​ចាន់ ស្រី​មាន​» អាយុ​២២​ឆ្នាំ ស្នាក់នៅ​ខុន​ដូរ​មួយកន្លែង នៅ​រាជធានី​ភ្នំពេញ​។ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា កន្លងទៅនេះ សព នារី​ម្នាក់នេះ ត្រូវបាន​គេ​បូជា ដោយសារ​មិនអាច​ទុក​យូរ​បាន​។​

​នៅថ្ងៃនោះ បង​របស់​ជនរងគ្រោះ បានលើកឡើង​ជា​ចម្ងល់ និង​សំណួរ​ដូច្នេះ​ថា «​តើ​​អ្នកណា​គេ​ជា​អ្នកយក​ប្អូនស្រី​ខ្ញុំ​​​ទៅ​ទី​កន្លង​នោះ​?​ តើ​ហេតុ​អ្វី​បានជា​អ្នក​ទៅ​ឈប់​នៅ​ចំណុច​ ដែលមាន​គ្រោះថ្នាក់​ទៅវិញ​?​ បើ​អ្នក​ដឹងថា​ប្អូនស្រី​​​ខ្ញុំ​ចង់​លោតក​ទឹក​ចុះ​មិញ​ក៏​នៅតែ​ទៅ​ ឬក៏​អ្នកមាន​គោលបំណង​​​ឲ្យ​ប្អូនស្រី​ខ្ញុំ​លោត​មែន​?​ ហេតុ​អី​បានជា​អ្នក​មិន​ទៅ​ចាប់​ឃាត់​ប្អូនស្រី​ខ្ញុំ ​អ្នក​មិន​ឃាត់ ហើយ​​​អ្នក​បែរ​ជា​ដេញ​ប្អូនស្រី​ខ្ញុំ​ចេញពី​ឡាន​ទៅវិញ​ ហើយ​ថែមទាំង​មិន​ឃើញ​អ្នក​យកមក​បំភ្លឺ​ បែរជា​គេច​ទៅវិញ​?​ខុស​ក៏ដោយ​ត្រូវ​ក៏ដោយ​ ក៏​គេច​មិន​រួច​ពី​ច្បាប់​នោះ​ទេ»៕​

Related posts

Leave a Comment