ដាច់ផ្ងារ! ចំថ្ងៃភ្ជុំបិណ្ឌ ម៉ាដូណា ដាក់ម៉ាឈុតនេះ ផ្អើលអស់ ហ្វេនៗ, គ្រប់គ្នា ឃើញភ្លាម ភ្ញាក់ព្រឺត ហើយចូល comment ថា…

នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង គឺជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម និងកន្លែងផ្សេងៗ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។

ក្នុងថ្ងៃនេះដែរ គេប្រទះឃើញ តារា​កំប្លុកកំប្លែង ម៉ាដូណា តែងខ្លួន ម្តងនេះ មើលទៅពិតជាប្លែក និងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ថែមទំាងភ្ជាប់សារខ្លីមួយថា “រៀបចំខ្លួនទៅវត្តជាមួយប្តី សូមជូនផលបុណ្យផង all fri លោកប្តីដឹងទេ បងពិតជាសំណាងណាស់ដែរបានប្រពន្ធគ្រប់លក្ខណ៍ដូចជាអូន ភាគបន្តល្ងាចនេះ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយ ចូល comment ភ្លាមៗ បែបលេងសើច ថា ៖ គេផ្អេីលងាប់ហេីយមិត្តអេីយទទួលបាយបិណ្ឌនៅមិត្ត, ឈ្នះអស់ក្នុងលោក, ទៅវត្តណាដែរបង, យាយ​ៗរត់អស់ហេីយ, ផ្អើលលោកអស់ហើយ, មេីលបងហេីយចង់វិលមុខ​ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព របស់ ម៉ាដូណា ខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment