ប្រពៃណាស់! មហាជនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្ត ជាខ្លាំង ក្រោយឃើញ ក្មេងស្រី២នាក់ ទទួលបានថវិកាយ៉ាងច្រើន ពីថ្ងៃខួបកំណើតខ្លួន ហើយបានយកទៅជួយមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ នូវទឹកប្រាក់រហូតដល់ទៅ…

កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គ គង់នៅ វត្តគល់ទទឹង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីក្មេងស្រី២នាក់ ដែលមានទឹកចិត្តប្រពៃខ្លាំងណាស់ សឹងតែមិនគួរឲ្យជឿ ។ ក្នុងនោះ ព្រះអង្គ បានបញ្ជាក់ឲ្យដឹងថា ៖

“បុណ្យ​ខួប​កំណើត​ដ៏ល្អប្រពៃ​

ក្នុង​ថ្ងៃ​ខួប​កំណើត​ ក្មួយ​ស្រី​ Try Porpor និង​ក្មួយ​ស្រី​ Ly Malisa បាន​ស្នើសុំ​ពី​បងប្អូន​ក្មួយ​ថា​ កុំ​ទិញ​តុក្កតា​ជូន​គាត់​អី​ គាត់​សុំ​ជា​លុយ​វិញ​ ដើម្បី​យក​ទៅ​ជួយ​ពេទ្យ​គន្ធបុប្ផា​។ ក្មួយ​ស្រី​ទាំង​ពីរ​ប្រមូល​បាន​ប្រាក់​ ៤៣០០​ ដុល្លារ​​ ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ អនុមោទនា”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់សរសើរថា​ ៖

មានចិត្តបុណ្យទាំងខ្លួននៅក្មេងគួរឲ្យសសើរ, ក្មួយធ្វើបានល្អក្នុងកាងារមនុស្សធម៍ ពូគាំទ្រ100%, អរគុណខ្លាំណាស់ ក្មួយស្រី ជូនក្មួយស្រីទាំងពីរ សុខភាពល្អ សំណាងល្អ, សូមសរសើរទឹកចិត្តក្មួយស្រី, ប្រពៃណាស់​ ក្មួយៗ, ក្មួយស្រី ពិតជាមានសេចក្ដីជ្រះថ្លាមែន សូមអោយមានសេចក្ដីសុខចំរើនតទៅ, សូមកោតសរសើរ ក្រុមគ្រួសារ ដែលចេះបង្ហាត់ បង្រៀន ឲ្យកូន ចេះមនុស្សធម៌ និងសីលធម៌ដ៏ល្អប្រពៃ ព្រមទំាងនៅមានពាក្យកោតសរសើរ និងពេញចិត្តជាច្រើនទៀត ចំពោះក្មេងស្រីទំាងពីរនាក់៕

Related posts

Leave a Comment