មើលទៅគួរឲ្យអាណិតក្មេងតូចម្នាក់នេះខ្លាំងណាស់ ពេលឃើញក្មេងតូចម្នាក់នេះ ម៉ែទុកខ្ញុំចោលហើយឪពុករត់ចោល គ្មានតាយាយទេ ខ្ញុំឃ្លានបាយខ្លាំងណាស់……….

នេះបើយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ MaDa HP បានបង្ហោះរឿងរ៉ាវជីវិតក្មេងតូចម្នាក់យ៉ាងកម្សត់គ្មានឪពុកម្ដាយគ្មានតាយាយនៅមើលថែរ គ្មានអាហារហូបចុកគ្រប់គ្រាន់មិនបានចូលសាលារៀនសូត្រ ៕ម្ចាស់គណនីហ្វេសបុករូបនេះបានសរសេរសារបង្ហោះថា: (“បេះដូងខ្ញុំក្ដុកក្ដួលពេលឃើញក្មេងតូចម្នាក់នេះមើលទៅអាយុប្រហែល៧ឆ្នាំតូចស្គមកំប្រឹងភ្នែកស្លក់រូងខូងហេវហត់មកសុំរបស់ញាំមីងសុំបាយហូបហុចបង្កងឲ១ហូបអស់ក៏ដើរទៅដេកដល់អញ្ចឹងឯងលេបលែងចូលរត់ទៅមើលគិតថាគេក្ដៅខ្លួនរឺឈឺហើយពេលទៅឃើញដេកយំរហាមសួរថាកូនកើតអីម៉េចយំ?ខ្ញុំនឹកម៉ែណាស់ .ចុះម៉ែទៅណា?ម៉ែរត់ចោលហើយគាត់ទុកខ្ញុំចោលយូរហើយឪក៏ទៅចោលសួរថាមាន តាយាយទេ?មានពួកគាត់នៅស្រុកនៅស្វាយរៀងខ្ញុំចង់ជួយឲគេបានរៀនរកមណ្ឌលណាមួយរឺគេមិនចង់នៅមណ្ឌលមីងយកមកនៅជាមួយបានទេងាកមើលមុខមីងគេបែរមកទឹកភ្នែកហូររហាមទៀតប្រាប់ថានៅចាំម៉ែខ្ញុំមកវិញមីងនឹកម៉ែណាស់

បើកូននៅនេះដេកនៅឯណាពេលឈឺអ្នកណាជួយគេថាមានពូៗសន្តិសុខជួយមើលជួយទិញថ្នាំឲបើកូនមិនទៅមណ្ឌលមិនចង់មកនៅជាមួយមីង កូន អត់បានរៀនទេ មិងចង់ឲកូនបានរៀនថ្ងៃក្រោយកូនជួយខ្លួនឯងបានកូនអាចជួយអ្នកក្រដូចកូនជួយក្មេងដែលត្រូវគេបោះបង់ដូចកូនបានគេឆ្លើយយ៉ាង ខ្លីមិនអីទេខ្ញុំមានព្រះយ៉េស៊ូវហើយមីងពួកគាត់បង្រៀនខ្ញុំABC 123ខ្ញុំនៅចាំម៉ែត្រលប់វិញនិយាយបណ្ដើរទឹកភ្នែកគេហូរពេលខ្ញុំឲគេសម្លឹងមុខគេអស់សង្ឃឹមណាស់គ្នាតូចណាស់ម្ដេចទុកក្នាចោលបែបនេះសូមឲព្រះប្រទានពរដល់កូនសន្យាជាមួយមីងថាកូនមិនលួចគេទេត្រូវខំរៀន ដើម្បីជួយខ្លួនឯងនិងជួយអ្នកក្រដ៏ទៃទៀតព្រះអើយទឹកភ្នែកគេហូររហាមមុនគេដើរចេញទៅចេះលើកដៃសំពះអរគុណមីងខ្ញុំទៅកន្លែងព្រះយ៉េស៊ូវហើយបងប្អូនបើឃើញកូនក្មេងតូចៗបែបនេះមកសុំសូមមេត្តាកុំដេញដោយសម្ដីអាក្រក់អី”)

Related posts

Leave a Comment