ប្រពៃណាស់! ថៅកែពេជ្រអ្នកស្រី​ទ្រី ដា​ណា មុន​ភ្ជុំ​ធំបានអញ្ជើញ​ចាស់ៗ​ក្នុងភូមិ​ឡើង​តុ​ជុំគ្នា​ជាង ១០០​នាក់ ពិសារ​អាហារ​ជាពិសេសចែកអំណោយក្នុងម្នាក់ៗទទួលបាន (មានវីដេអូ)

ភ្នំពេញ ៖ មហាជនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ​ច្បាស់​ជា​ទទួល​ជ្រាប​រួចមកហើយ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​អ្នកស្រី​ទ្រី ដា​ណា តាមរយៈ​សកម្មភាព​មនុស្សធម៌ ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​អំពើ​ល្អ​នេះ តែងតែ​ទួល​បាន​នូវ​ការគាំទ្រ និង​សរសើរ​ជារឿយៗ​ផងដែរ។ដោយឡែក ​នៅថ្ងៃនេះ អ្នកស្រី បាន​អញ្ជើញ​ចាស់ៗ​ក្នុងភូមិ​ជាង​១០០​នាក់ ឡើង​តុ​ជុំគ្នា រួច​ក៏​បង្ហោះ​សារ​បែបនេះ​ថា «​មុន​ភ្ជុំ​ធំ នាង​ខ្ញុំ​អញ្ជើញ​ចាស់ៗ​ក្នុងភូមិ​ឡើង​តុ​ជុំគ្នា​ជាង ១០០​នាក់ ពិសារ​អាហារ​មួយពេល និង​ចែកជូន​ជា​អំណោយ អង្ករ ត្រីខ មី ថវិកា​ម្នាក់ ៥០០០០​រៀល ដើម្បី​ពួកគាត់​បានធ្វើ​បុណ្យ​គ្រប់គ្នា​»​។​ក្នុងនោះដែរ អ្នកស្រី​បន្តថា «​កាល​ឪពុកម្ដាយ​នាង​ខ្ញុំ​នៅមាន​ជីវិត លោក​តែង​ចែករំលែក​បែបនេះ

ទោះបី​ពេលនោះ​គាត់​មិនសូវមាន​ជីវភាព​ធូរធា​ក៏ដោយ ក៏​គាត់​ចែករំលែក​ដែរ ឱ្យ​តែមាន​ពិធីបុណ្យ​ម្ដងៗ ឥឡូវ​កូនស្រី​បាន​ដើរ​តាម​គន្លង​អ្នក​ទាំង​២​ហើយ សូមអ្នក​ទាំង​២ បាន​ស្ងប់​សុខ​»​។​ជាមួយគ្នានេះ អ្នកស្រី​បានបញ្ជាក់​ថា «​នាង​ខ្ញុំ​ក៏​ចែក​សម្ភារៈ​សិក្សា មាន​សៀវភៅ ប៊ិច បន្ទាត់ ខ្មៅ​ដៃ កាបូប​ដាក់​ប៊ិច ជ័រលុប កា​តាប និង​ថវិកា​ម្នាក់ ២០០០០​រៀល​ដល់​សិស្សសាលា​ជិត ២០០​នាក់​ទៀត ដើម្បី​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​ខំ​សិក្សា​រៀនសូត្រ​»​។​យ៉ាងណាមិញ តាមរយៈ​នេះ បានធ្វើ​ឲ្យ​មហាជន​លើក​សរសើរ​តាមរយៈ​ការ​បញ្ចេញមតិ​ក្រោម​សារ និង​រូបភាព ដែល​បង្ហោះ​នោះ​ដូច្នេះ​ថា

«​មនុស្ស​ចិត្ត​ព្រះ​ពិត​»​។ «​ខ្ញុំ​ស្រឡាញ់​ទង្វើ​ដែល​អ្នកស្រី​បាន​ធ្វើ​ណាស់​សុទ្ធ​តែ​ទង្វើ​ល្អៗ​»​។ «​មើល​ទៅ​គួរ​ឲ្យ​សប្បាយចិត្ត​ណាស់​បងស្រី Idol»​។ «បាន​បុណ្យ​ច្រើន​ណាស់​បងស្រី​»​។ «​មានតែ​នាង​ទេ ​ដែល​មាន​លទ្ធភាព​ជូន​ចាស់​បាន​បុណ្យ​ច្រើន​ណាស់​រក​ទទួលទាន​មាន​បានជា​រៀងរហូត​»​។ «​មេ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អោយ​កូនចៅ​ជំនាន់​ក្រោយ​យក​គំរូ​តាម​សូម​អោយ​ទេវតា​តាម​ថែរក្សា​មេ​ និង​ក្រុម​គ្រួសារ​ជួបតែ​នឹង​សេចក្ដីសុខ​គ្រប់ពេលវេលា​»៕​ប្រភព៖តារា

Related posts

Leave a Comment