អានចប់ ស្ទើរទប់ទឹកភ្នែកអត់ជាប់ ! នាយ ពាក់មី ប្រាប់ថា “ឮយាយតា សូត្រធម៌ឲ្យពរកូនចៅ​ ឪពុកខ្ញុំគាត់ដេកបង្ហូរទឹកភ្នែក​ ដែលគាត់មិនអាចងើបរួច​ ពីដើមក្រ វេទនា​ ឥឡូវកូនធូរធារ​ ពុកបែរជាឈឺ​ មិនអាចសោយសុខ នូវអ្វីដែលកូនធ្វើជូន​ ថ្ងៃនេះឲ្យកូន…”

អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់ នាយ ពាក់ មី ដែលជាតារាកំប្លែង ដ៏ល្បីល្បាញមួយរូប នៅប្រទេសរកម្ពុជារបស់យើង ជាក់ជាមិនខាន ដែលលោកមានឈ្មោះពិតហៅថា ចែម ចាន់រ៉ា ។ នាយ មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ ថែមទំាងអាចច្រៀង និងសម្តែង បានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

ជាញឹកញាប់ណាស់ នាយ តែងតែនាំក្រុមគ្រួសារ ទៅលេងស្រុកកំណើតរបស់ខ្លួន នៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ ហើយកន្លងទៅ នាយ ពាក់ មី ក៏ធ្លាប់បានប្រាប់អ្នកគាំទ្ររបស់ខ្លួន​ឲ្យដឹងផងដែរថា “ពេលចាស់ទៅ​ ចង់ទៅនៅស្រុកស្រែវិញ​ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ​ ពេលចាស់ទៅ​ ចង់នៅក្រុងឬក៏នៅស្រែ​ ?”។

ស្រាប់តែ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ នាយ ពាក់មី បានបង្ហោះវីដេអូ និងសារខ្លីមួយ ដែលថ្លែងពីឪពុករបស់ខ្លួន មើលហើយ ស្ទើរទប់ទឹកភ្នែកអត់ជាប់ ដោយនាយ ប្រាប់ថា ៖ “អាណិតឪពុកខ្ញុំ​ណាស់​ ពីដេីមមកក្រអត់មានអីឆ្ងាញ់ៗហូប​ ឥឡូវកូនមានលុយទិញអោយហូប​ ហូបអត់កេីត​ ពីមុននៅផ្ទះស្លឹក​ ឥឡូវធ្វេីផ្ទះធំអោយនៅ​ គាត់នៅតែពេទ្យ​ អត់បានទទួលផលដែលកូនសងអោយគ្រប់គ្រាន់ទេ”។

នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ នាយ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀត ដោយក្នុងនោះមានរូបឪពុករបស់ខ្លួនកំពុងបង្ហូរទឹកភ្នែកថែមទៀត។

ពាក់ មី សរសេរទំាងអារម្ម៍ក្តុកក្តួល និងរំជួលចិត្តថា “ឮយាយតា សូត្រធម៌ឲ្យពរកូនចៅ​ ឪពុកខ្ញុំគាត់ដេកបង្ហូរទឹកភ្នែក​ ដែលគាត់មិនអាចងើបរួច​ ពីដើមក្រ វេទនា​ ឥឡូវកូនធូរធារ​ ពុកបែរជាឈឺ​ មិនអាចសោយសុខ នូវអ្វីដែលកូនធ្វើជូន​ ថ្ងៃនេះឲ្យកូនជូនចាស់ៗ 50នាក់​ ម្នាក់ 20000 រៀល​ ទុករាប់បាត្រស្អែក​ សូមបុណ្យកុសល ដែលខ្ញុំបានធ្វើ​ ជួយឪពុកខ្ញុំ បានជាសះស្បើយវិញផង”៕

Related posts

Leave a Comment