សង្ឃឹមហើយ! ឯកឧត្តម ហ៊ុន គឹមជាតិ នឹងលោកជំទាវ ហាក់ ដាណា ប្រកាសស្វែងរក បងស្រីជាសន្តិសុខ ដែលធ្វើការដើម្បីចិញ្ចឹមម្តាយចាស់ជរា នៅផ្ទះ ក្នុងគោលបំណងដើម្បី

មនុស្សគ្រប់រូបមិនមែនសុទ្ធតែមានព្រេងវាសនា និងលាភសំណាងដូចៗគ្នានោះទេ បេីសិនជាយេីងកេីតមកជាកូនអ្នកក្រ សូមកុំអស់សង្ឃឹមអី ត្រូវមានការខិតខំ តស៊ូ គង់មានថ្ងៃមួយអ្វីៗនឹងប្រសេីរឡេីង។ ដោយឡែក បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bong Hak បានបង្ហោះពីទិដ្ឋភាពរបស់បងស្រីដែលជាសន្តិសុខម្នាក់ បានគេងលក់នៅមុខអគារមួយកន្លែង ដែលពិតជាគួរឲ្យអាណិតខ្លាំងណាស់។

ជាមួយគ្នានេះ ម្ចាស់គណនីរូបនេះ ក៏បានមានការរៀបរាប់ថា៖ «អ្នកអាចស្អប់ភាពក្របាន តែសុំកុំស្អប់អ្នកក្រ! អ្វីដែលខ្ញុំអាចជួយបងស្រីបានគឺបន្តិចបន្តួចពិតមែន ក៏ប៉ុន្តែយើងត្រូវមានវប្បធម៍ចែករំលែកចែកគ្នារស់! ស្តាប់បងស្រីរៀបរាប់ពីជីវិតគឺពិតជាខ្លោចចិត្តអាណិតគាត់ជាស្ត្រីមេម៉ាយ ត្រូវរ៉ាប់រងចិញ្ចឹមម្តាយចាស់ជរានឹងកូនភ្លោះស្រី2នាក់ទៀត ដោយគ្មានប្តីនៅជួយទំនុកបម្រុងចុះចោលគាត់ដោយសារតែញៀនថ្នាំ»។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវដ៏កំសត់មួយនេះ បានធ្វើឲ្យឯកឧត្តម ហ៊ុន គឹមជាតិ និងលោកជំទាវ ហាក់ដាណា មានក្តីសង្វេគចិត្តជាខ្លាំង និងចង់ផ្តល់ថវិកាបន្តិចបន្តួចជូនដល់បងស្រីផងដែរ ដេីម្បីជួយសម្រួលដល់ជីវភាពរស់នៅ នេះបេីយោងតាមរយៈគណនីហ្វេសប៊ុករបស់លោក K01 ដោយបានមានការលេីកឡេីងឲ្យដឹងថា៖ «ជួយស៊ែរបន្តផងបងប្អូន ក្រែងបានជួបដំណឹងបន្ទាន់ ដោយពេលនេះ ឯកឧត្តម ហ៊ុន គឹមជាតិ និងលោកជំទាវ ហាក់ ដាណា ក្មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសស្វែងរកបងស្រីជាសន្តិសុខ ដែលធ្វើការដើម្បីចិញ្ចឹមម្តាយចាស់ជរានៅផ្ទះ»។

Related posts

Leave a Comment