អីយ៉ា! ចំថ្ងៃកាន់បិណ្ឌ១៤ កុល ដាវី និងស្វាមី បានទៅវត្ត ធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិសន្តាន ទាំងឡាយ ដែលបានចែកឋាន ថែមទំាងពោលពាក្យ ដ៏រំជួលចិត្ត មួយឃ្លា ថា “កូនសំណព្វម៉ាក់ សូមឲ្យកូន ចាប់ជាតិក្រោយ មាន…”

មហាជនទូទៅ ពិតជា​បានជ្រាបរួចមកហើយ ថា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សុខ រក្សា និង តារាសម្តែងដ៏ល្បី កុល ដាវី បានចូលរោងការ ជាផ្លូវការ ជាមួយគ្នាហើយ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។

លុះមកដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង កុល ដាវី បានបង្ហោះសារ ដ៏គួរឲ្យភ្ញាក់ផ្អើល និងត​ក់ស្លុ​តជាខ្លាំងមួយ ទំាងទឹកភ្នែក ខណៈខ្លួនកំពុងពពោះ ដោយនិយាយថា “ពុ​ទ្ធោអើយ បេះដូងកូនខ្ញុំឈ​ប់ដើរហើយ”។

តារាចម្រៀង សុខ រក្សា ដែលត្រូវជាស្វាមី កុល ដាវី បានបន្ថែមថា “តាំងអារម្មណ៍ តាំងស្មារតី អោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង​ អូនមានប្តី នៅជិតអូនហេីយ​ ធ្វេីម៉េចនិស្ស័យកូន ហេីយនិងពួកយេីង បានត្រឹមតែប៉ុណ្ណឹង​ សំខាន់បំផុតគឺសុខភាពរបស់អូន”។

ចំណែកនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១៤ គេប្រទះឃើញ តារាសម្តែង កុល ដាវី និង ស្វាមី បានទៅវត្ត ធ្វើបុណ្យឧទិស្ទកុសល ដល់ញាតិសន្តាន ទាំងឡាយ ដែលបានចែកឋាន និងកូនសំណព្វរបស់ខ្លួន ព្រមទំាងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖

“អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ វត្តតាំងក្រសាំង ជួបជុំអ្នកម្តាយ លោកឪពុកក្មេក និងបងប្អូន កូនចៅ ទៅធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិសន្តាន ទាំងឡាយ ដែលបានចែកឋាន និងកូនសំណព្វម៉ាក់ សូមអោយកូន ចាប់ជាតិក្រោយ មានសុខភាពល្អ រឹងមំា ដូចកូនគេដ៏ទៃទៀត 16/09/2021″៕

Related posts

Leave a Comment