តារាសម្តែងលោក ប៉ែន ចំរ៉ុង និង ភរិយា ស្រឡាញ់កូនស្រីខ្លាំងពេកទប់ចិត្តមិនបានដល់ថ្នាក់ពោលពាក្យបែបនេះដាក់កូនថា…

លោក ប៉ែន ចំរ៉ុង គឺជាពិធីករ និងជាតារាសម្តែងប្រុសម្នាក់ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងចំណោមតារាប្រុសល្បីៗជាច្រើននាក់នៅក្នុងប្រទេសកម្ពុជាយើង លើសពីនេះទៅទៀតលោក ប៉ែន ចំរ៉ុង ពេលនេះគឺកំពុងតែទទួលបានភាពជោគជ័យខ្លាំងទាំងមុខជំនួញ និងជីវិតឯកជន ។

យ៉ាងណាមិញក្រោយលោក បានសម្រេចចិត្តរៀបការជាមួយនិងភរិយារបស់លោករួច ឃើញថាពេលនេះលោកនិងភរិយាបានទទួលការដូដ៏ធំជាទីគាប់ចិត្តមួយគឺទទួលបានកូនស្រីម្នាក់ដែលមានមុខមាត់ ឡើងគួរឲ្យស្រឡាញ់ខ្លាំងណាស់ តាំងពីប្រពន្ធមិនទាន់បានសម្រាលកូននិងរហូតមកដល់ពេលនេះបានសម្រាលកូនរួចឃើញថាតារាប្រុសរូបនេះ តែងតែយកចិត្តទុកដាក់ មើលថែប្រពន្ធបានយ៉ាងល្អផងដែរ ។

ជាមួយគ្នានេះដែរថ្មីៗនេះឃើញថានៅលើគណនីហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះសារនិយាយទៅកាន់កូនស្រីបែបនេះថា «អ្នកណាមេីលអ្នកណាលូវ អោយមេីលកូនមេីលមែនឪកូនគេ ប៉ាៗលួងអូន អញ្ចឹងបានគេង ព្រះនាងតូច ប៊ែល» នេះជាធម្មតាទេ ទឹកចិត្តឪពុកម្ដាយគ្រប់រូប រមែងតែងតែគិតមកលើកូន និងស្រឡាញ់កូនរបស់ខ្លួន លើសពីជីវិតរបស់ខ្លួនទៅទៀត។

ក្រោយឃើញស្វាមីបង្ហោះសារបែបនេះដាក់កូនរួចស្រាប់តែភរិយារបស់លោក ប៉ែន ចំរ៉ុង គឺអ្នកនាង ហ៊ុន ម៉ាណេ បានបង្ហោះសារមួយទៀតថា ៖ «មើលមុខ ហើយថើបមិនចេះធុញ ជាកម្លាំងចិត្ត និងថ្នាំព្យាបាលជំងឺរាប់ពាន់មុខ»៕

Related posts

Leave a Comment