ត្រឹមរយះពេលខ្លីសោះ បុរសលក់ពោតស្ងោរ ទទួលបានជំនួយពីសប្បុរសជនជាច្រើនដែលសរុបជាទឹកប្រាក់ចំនួន

ភ្នំពេញ៖ មហាជាច្រើនបានជ្រាបដឹងហើយថា កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ មានការផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបងប្រុសជាអ្នកលក់ពោតស្ងោរម្នាក់ ត្រូវបានសន្តិសុខកោះពេជ្រចាប់យកពោតស្ងោរគាត់ទៅទាំងអស់ ដែលទិដ្ឋភាពនេះ បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរចំពោះរូបគាត់ជាខ្លាំង។ជាក់ស្តែង បងប្រុសលក់ពោតស្ងោររូបនេះ រួមជាមួយភរិយា បានមកដល់ទីស្នាក់ការសារព័ត៌មាន TVFB ហេីយ នេះបេីយោងតាមរយៈគណនីហ្វេសបុករបស់លោក Sovann Rith Kin ដោយលោកបានធ្វើការបញ្ជាក់ និងបានរៀបរាប់ពីរាយនាមសប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាជួយដល់បងប្រុសលក់ពោតស្ងោរ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖

«បើអ្នកមានចិត្តអធ្យាស្រ័យឲ្យគ្នា បញ្ហាក៏មិនមានកើតឡើងដែរ អ្នកអត់ទើបយល់អារម្មណ៍ នេះអ្នកក្រគ្នារស់មួយថ្ងៃគិតមួយថ្ងៃ ពេលនេះបងប្រុសលក់ពោតដ៏កំសត់ម្នាក់ ដែលត្រូវបានសន្តិសុខកោះពេជ្រចាប់រឹបអូសយកពោតស្ងោរអស់កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ព្រោះមិនស្ដាប់តាមការណែនាំរបស់សន្តិសុខ គេហាមមិនអោយលក់កន្លែងរបស់គេនោះ មានបងប្អូនអាណិតគាត់ច្រើន ក៏ផ្ញើរថវិកា តាមរយ:ខ្ញុំបាទគ្រាន់តែគាត់បានទទួលនូវថវិកាដែលបងប្អូនជួយគាត់ច្រើននេះ គាត់ទទួលឡើងញ័រដៃនិយាយអ្វីសឹងតែមិនចេញ។គួរបញ្ជាក់ផងដែរថា រាយនាមសប្បុរសជន៖ ឯកឧត្តម ហ៊ុនជា 40 ម៉ឺនរៀល, ប្អូនស្រី Srey Noy Cheam 10 ដុល្លា, ប្អូនស្រី Nãm Nãm Fãã Fãã 20 ដុល្លា,

ប្អូនស្រី Bee Ging 15 ដុល្លា, បងប្រុស Xihu Xihu 22 មុឺនរៀល, ប្អូនស្រី Love Terassa 25 ដុល្លា, លោកប្អូន Morno Morano II និង ឌីមុី 20 ដុល្លា,អូនស្រី So Lita 20 ដុល្លា, បងប្រុសប៉ូលិសចរាចរណ៏ ជាន ជីវន្ត័ 50 ដុល្លា, ប្អូនស្រី Vi Ta 15 ដុល្លា, ប្អូនប្រុស Virak TopBoy 10 ដុល្លា, សំលាញ់ Thel Vanneng 10 ដុល្លា, ប្អូនប្រុស Leng Kim Leang 22 មុឺនរៀល, ប្អូនស្រី Norng Savady 10 ដុល្លា សុំទោសផង នៅមានប្រាក់ដែលខ្ញុំដកមិនទាន់បាន។ដោយឡែក បងប្រុសមានឈ្មោះ ជាប ទូច ប្រពន្ធ ឈ្មោះ ឈាង គន្ធា

មានកូន ២នាក់ មានស្រុកកំណេីតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានមកជួលបន្ទប់គេស្នាក់នៅរកស៉ីស្ងោរពោតដេីរលក់ ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់»។ គូសបញ្ជាក់ដែរថា ចំពោះថវិកាដូចដែរបានរៀបរាប់ខាងលើនេះ មានចំនួន ២០៥ដុល្លារ និងលុយខ្មែរចំនួន ៨៤មុឺនរៀល។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment