នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃកាន់បិណ្ឌ១៣ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។
ក្នុងនោះផងដែរ គេក៏បានឃើញតារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ បាននាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។
នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាព លោក និងភរិយា បាននាំគ្នាទៅ វត្តនិគ្រោធវ័ន “គល់ទទឹង” ថែមទំាងបានជួប ភិក្ខុវជិរប្បញ្ញោ គូ សុភាព ទៀតផង។
លោក ខេមរៈ សិរីមន្ត បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃនេះបានមួយវត្តទៀតហើយ ជូនបុណ្យបងប្អូនទាំងអស់គ្នាផង”។ ភរិយា របស់លោក ក៏បានបន្ថែមថា “មកវត្តគល់ទទឹង បិណ្ឌទី១៣ ជូនបុណ្យទាំងអស់គ្នាផង”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ៖