កាន់តែកៀកភ្ជុំធំ តារាចម្រៀងលោក ខេម រៀបរាប់អារម្មណ៍រឭកឪពុកចែកឋាន ទាំងអួលដើមក

រាជធានីភ្នំពេញ៖ មុននេះ តារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្ម Galaxy Navatra បានបង្ហោះរូបភាពមួយសន្លឹកអង្គុយមុខផ្នូរលោកឪពុក ថែមបង្ហាញក្ដីនឹករឭកគ្រាធ្លាប់ក្បែរ និងពាក្យពេចន៍ឪពុកធ្លាប់ទូន្មាន រៀបរាប់ទាំងក្ដុកក្ដួលថា ៖«ត្បិតថាពុកទៅចោលពួកយើងច្រើនឆ្នាំក៏ពិតមែនប៉ុន្តែពាក្យសំដីប្រៀនប្រដៅនិងស្នាមញញឹមរបស់ពុកនៅតែស្ថិតនៅជាមួយពួកយើងរៀងរាល់ថ្ងៃ ប៉ុន្តែស្តាយណាស់ពុកមិនបានឃើញកូនកូនមានឱកាសដូចសព្វថ្ងៃ»។

សំណេរសោកសៅនេះមិនទាន់បញ្ចប់ឡើយ ម្ចាស់បទ «នឹកពេលណាយំពេលនោះ» បានបន្តរៀបរាប់ទាំងក្ដុកក្ដួល អរគុណដល់លោកឪពុកចែកឋាន ដែលបានតស៊ូចិញ្ចឹមបីបាច់រហូតមានឈ្មោះបោះសម្លេងនៅក្នុងសង្គមថា«កាលពីតូច កូនបន្ទោសខ្លួនឯងថាហេតុអ្វីកើតមកចំគ្រួសារក្រ ប៉ុន្តែពេលនេះទើបកូនកូនដឹងថាពុកគឺជាមនុស្សប្រុសដ៏អស្ចារ្យម្នាក់ជាងគេសំរាប់យើងខ្ញុំ ពីព្រោះកំណើតដែលពុកផ្តល់អោយយើងខ្ញុំគ្រប់គ្នានេះវាមានន័យនិងមានតម្លៃលើសទ្រព្យសម្បត្តិទៅទៀត សង្ឃឹមថាពុកនិងមើលកូនកូនពី ស្ថានសួគ៌ហើយញញឹមនិងភាពជោគជ័យរបស់កូនគ្រប់គ្នា»៕

Related posts

Leave a Comment