អីយ៉ា ចំថ្ងៃកាន់បិណ្ឌ១៣ ពិធីការិនី សុភ័ក្ត្រ កុសុម៉ា ស្លៀកមួយឈុតនេះ ទៅវត្ត ស្អាតណាស់ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនិយាយថា…

នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃកាន់បិណ្ឌ១៣ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

នាថ្ងៃនេះដែរ គេក៏បានឃើញ ពិធិការិនី ពូកែវោហាស័ព្ទ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា និងក្រុមគ្រួសារ ក៏បាននាំគ្នា ទៅបាន១វត្តដែរ ក្នុងថ្ងៃកាន់បិណ្ឌនេះ។ ពិធីការិនី រូបនេះ បានបញ្ជាក់បន្ថែមថា “បាន១វត្តហើយ នៅវត្តភ្នំសរ ខេត្តកំពត ក្រុមគ្រួសារនាងខ្ញុំសូមជូនបុណ្យដល់បងប្អូនផងណា”។

ក្នុងនោះ ហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងឈុតសំលៀកបំពាក់របស់ សុភ័ក្ត្រ កុសុម៉ា មើលទៅពិតជាស្អាត សមសួន ខ្លាំងណាស់ ដល់ថ្នាក់អ្នកខ្លះ បានចូល comment ថា ៖

ជូនពរគ្រួសារចែជួបតែសំណាងល្អ និងមនុស្សល្អៗ, ស្អាតណាស់, ថ្ងៃនេះអាយដល មកបែបស្រគត់ស្រគុំ គួរអោយស្រលាញ់ណាស់, មួយឈុតនេះ ស្អាតណាស់កុសុម៉ា ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញការពេញចិត្ត និងសរសើរថាស្អាតសឹងតែគ្រប់គ្នា ក្រោយឃើញ កុសុម៉ា ស្លៀកបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment