ពុទ្ធោអើយ! នារីដ៏ស្រស់ស្អាត ធនធានមនុស្សល្អៗ បែរជាត្រូវស្លា ប់បាត់ជីវិតយ៉ាងគួរអោយសង្វេគដោយសារតែស្នាដៃតៃកុងឡាន

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រណី​លើដងផ្លូវ បានជ្រុលទៅ​បុ កកង់​បីឥណ្ឌាដែលកំពុងបើកដោយបុរសម្នាក់ ឌុបភ្ញៀវជា​មនុស្សស្រី​នៅខាងក្រោយ ស្របទិសគ្នា​ពេញ​ទំហឹង ហើយមិនព្រមឈប់ បែរជាបន្ថែមល្បឿន​ជាន់អូ សរាប់រយម៉ែត្រ ស្លា ប់ទាំង ២នាក់គួរឲ្យ​សង្វេគ​ជាទីបំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាម​បណ្ដោយផ្លូវហាណូយ ប្រសព្វផ្លូវម៉ុងរិទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះជាភ្ញៀវត្រូវបានគេស្គាល់ឈ្មោះថា មាស ស៊ាងលី

មានឆ្នាំកំណើតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៩៥ រស់នៅភ្នំពេញ។ ចំណែកជនរងគ្រោះជាអ្នកបើកកង់បី យើងពុំទាន់ស្វែង​រកបានលម្អិត​នៅឡើយ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបាន​ឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរដោយបុរសម្នាក់ មានជាតិអា កុ លក្នុងខ្លួន​ដោយល្បឿនលឿនតាមបណ្តោយផ្លូវ​ហាណូយ លុះដល់​ចំណុចកើតហេតុ ក៏បានបុ កកង់បីឥណ្ឌាមួយគ្រឿងដែលកំពុង​បើកក្នុងទិសដៅ​ស្របទិសគ្នា​ពីត្បូងមកជើង ឌុបភ្ញៀវជានារីនៅខាងក្រោយ ពេញទំហឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ភ្លាមៗនោះរថយន្តបង្កខាងលើមិនបាន​ឈប់នោះទេ

បែរជាកាន់តែជាន់ល្បឿនបន្ថែម អូ ស​ប្រមាណជាង ៥០០ម៉ែត្រ បណ្តាលឲ្យស្លា ប​់ទាំងម្ចាស់កង់បី ទាំងភ្ញៀវយ៉ាងរន្ធត់តែម្តង។ អ្នកបើករថយន្តបង្កក៏ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនបានផងដែរ មានឈ្មោះ មឿន ចាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ​អ្នកបើកបររថយន្ត ហើយសមត្ថកិច្ចបានវាស់ជាតិអា កុ លក្នុងខ្លួន ឃើញមានជាតិអាកុលដល់ទៅ 0.60 មីលីក្រាមក្នុង​មួយលីត្រខ្យល់ ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ និងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការ​វាស់វែង យកវត្ថុតាងរថយន្តបង្ក និងកង់បីឥណ្ឌា

រួមទាំងអ្នក​បើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍​ជើងគោកនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់ស.ពជនរងគ្រោះ​ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ លុះនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនអ្នកបើកបរថយន្ត​បង្កខាងលើ ទៅកាន់តុលាការ ដើម្បីអនុវត្តន៍​តាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment