តារាចម្រៀងលោកឆាយ វីរៈ​យុទ្ធ ទម្លាយអាយុពិតរបស់​ខ្លួនក្នុងថ្ងៃខួបកំណើត​ពី​ម្សិលមិញធ្វើអោយអ្នកគាំទ្រលាន់មាត់ថា

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ ​ជា​ថ្ងៃ​ខួបកំណើត​របស់​ប្រពន្ធ​តារាចម្រៀង​ឆាយ វីរៈ​យុទ្ធ ហើយ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ខុសគ្នា​តែ​ប៉ុន្មាន​ថ្ងៃ ដល់​ខួបកំណើត​របស់​លោក​ឆាយ វីរៈ​យុទ្ធ​វិញ​ម្ដង ពិតជា​ចៃដន្យ​មែន។ដោយឡែក នៅក្នុង​ថ្ងៃ​ខួបកំណើត​របស់​តារាចម្រៀង​ល្បីឈ្មោះ​ឆាយ វីរៈ​យុទ្ធ នោះ ប្រពន្ធ​លោក ក៏បាន​ធ្វើការ​ជូនពរ​ស្វាមី​ដូច្នេះ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត ប្តី​សម្លាញ់ និង ប៉ា​ប៉ា ឆាយ វីរៈ​យុទ្ធ Chhay Virakyuth 12 09 2020សូម​ជូនពរ​idol​ជួបប្រទះ​តែ​សំណាងល្អ មាន​សុខ​ភាពល្អ កាន់តែ​សង្ហា មាន​សុភមង្គល​ក្នុង​គ្រួសារ និង​រាល់​ក្តី​ប្រាថ្នា​របស់​idol​សូមអោយ​សំរេច​គ្រប់យ៉ាង ជាពិសេស​ជូនពរ​អោយ​idol ជោគជ័យ​គ្រប់​ភារកិច្ច ទាំង​ការងារ​សិល្ប​: អចលនទ្រព្យ អង្ករ និង មុខរបរ​ផ្សេងៗ​ទៀត​»​។ ជាការ​ឆ្លើយតប លោក​ឆាយ វីរៈ យុទ្ធ បានធ្វើការ​អរគុណ​ប្រពន្ធ​របស់ខ្លួន​ថា

«​អរគុណ​ប្រពន្ធ​សម្លាញ់ Se Chandy»​។​ជាក់ស្តែង ​នៅថ្ងៃនេះ លោក​ទើបតែ​បង្ហោះ​រូបថត​នំ​ខេ​ក​ថ្ងៃ​ខួបកំណើត​របស់ខ្លួន ហើយ​បាន​ប្រាប់​ពី​អាយុ រួច​សួរ​អ្នកគាំទ្រ​ដូច្នេះ​ថា «​ខ្ញុំ​អាយុ​៣៣​ឆ្នាំ​ហើយ ចុះ​បងប្អូន​វិញ​?១២ កញ្ញា ២០២០»​។ ជាមួយគ្នានេះ អ្នកគាំទ្រ​ក៏បាន​ធ្វើការ​ឆ្លើយតប ដោយ​អ្នកខ្លះ​អាយុ​ជិត​២០​ឆ្នាំ អ្នកខ្លះ ខ្ទង់​២០ ហើយ​អ្នក​ខ្លះទៀត​មាន​វ័យ​ប្រហាក់ប្រហែល​នឹង​រូបលោក​ផងដែរ​។​ជាការ​កត់សម្គាល់ នៅ​ថ្ងៃ​ខួបកំណើត​ប្រពន្ធ​របស់ខ្លួន​ក៏ដោយ ខួបកំណើត​ខ្លួនឯង​ក៏ដោយ មើល​ទៅ​លោក​ឆាយ វីរៈ​យុទ្ធ និង​ប្រពន្ធ​​ ​ពិតជា​សាមញ្ញ​ខ្លាំង​ណាស់ ដោយ​មិន​បាន​ធ្វើ​ពិធី​ធំដុំ​ដូច​គេ ថត​បង្ហោះ​ផ្អើល​ហ្វេ​ស​ប៊ុ​ក​នោះទេ​។ ជាក់ស្ដែង​ខួបកំណើត​ប្រពន្ធ​របស់​ខ្លួន បើ​ផ្អែកលើ​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម ឃើញតែ​ពាក្យ​ជូនពរ​ប៉ុណ្ណោះ ឯ​ខួបកំណើត​ឆាយ វីរៈ​យុទ្ធ មាន​ត្រឹម​នំ​ខេ​កមួយ​ប៉ុណ្ណោះ​។​បើ​ទោះ​​​សាមញ្ញ​ក៏ពិតមែន តែ​គូស្នេហ៍​មួយគូ​នេះ មើលទៅ​ពិតជា​មាន​សុភមង្គល​ខ្លាំងណាស់ ប្ដី​ជា​អ្នកចម្រៀង​ល្បីឈ្មោះ ប្រពន្ធ​អាច​និពន្ធ​បទ​ចម្រៀង​ឲ្យ​ប្ដី​ច្រៀង​បាន​ថែម​ទៀត ពិតជា​គួរ​ឲ្យ​សរសើរ​មែន​។​យ៉ាងណាមិញ គួរ​បញ្ជាក់​ថា

​តារា​ចម្រៀង​ល្បី​ឈ្មោះ​ឆាយ ​វីរៈយុទ្ធ ​បាន​​​រៀប​អាពាហ៍ពិពាហ៍​​​បង្កើត​ជីវិត​គ្រួសារ ជាមួយ​នឹង​កូន​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​ដ៏​ធំ​នៅ​ទឹកដី​ខេត្ត​កំពង់ចាម កញ្ញា សែ ចាន់ឌី ​​ដោយ​ពិធី​នោះ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក ​នៅតាម​បណ្តាយ​ផ្លូវជាតិ​លេខ ៦A ស្ថិត​នៅ​ក្នុង ភូមិ​តាសែន ឃុំ​សុទិប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ពោល​គឺ​នៅ​ទីលាន​ដី​ដ៏ធំ​របស់​ថៅកែ​ស្រូវ លោក ហាក់ សែ ដែល​ជា​ឪពុកក្មេក​របស់​លោក ឆាយ វីរៈយុទ្ធ។នៅ​ចំពោះមុខ​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ចំនួន ២០០ តុ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ខាង​ស្រី និង​សុទ្ធសឹង​ជា​អ្នកជំនួញ

ខណៈ​ភ្ញៀវជា​អ្នកសិល្បៈ​រួម​អាជីព ដូចជា លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញាសុខ ស្រីនាង លោក​មាស សាលី លោក ហេង ឡុង លោកប៉ែន ចំរ៉ុង លោក ដួង វីរៈសិដ្ឋ លោក អ៊ី ណូ នាយ កុយ នាយ ចាប ចៀន និង អ្នកនាង ខាត់ សុឃីម​ជាដើម។ ក្នុងនោះក៏ឃើញវត្តមានចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ផង​ដែរ។ពេល​នោះ​ កូន​កំលោះ​ជាតារា​ចម្រៀង​ល្បី​​រូប​នេះ ​ក៏​បាន​សារភាព​ពន្លក​ស្នេហ៍​លោក​កួច​លើ​កូនស្រី​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ ហាក់ សែ កញ្ញា សែ ចាន់ឌី ថា ៖​ «កើតឡើង​ចំនួន ៧ ឆ្នាំ​ហើយ ទម្រាំ​មក​ដល់​ថ្ងៃនេះ»។ដោយឡែក ក្រោយ​មក​នៅ​ចុង​ឆ្នាំ​២០១៩​លោក​ក៏​ទទួល​ បាន​កាដូ​កូន​ស្រី​ម្នាក់ ​និង​បាន​បង្ហោះ​សារ​រៀបរាប់​ថា «វីរៈយុទ្ធ អភិ​ជា​តាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង​៨.២៧ នាទីព្រឹក​ ទម្ងន់​៣​គីឡូក្រាម ខណៈកូនប្រុស នាយ ចយ​ កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មាន​ទម្ងន់ ៣គីឡូ ៣ខាំ»៕ប្រភព៖តារា

Related posts

Leave a Comment