ខណៈពេលដែល ពិធីការីនីល្បីឈ្មោះ អ្នកនាង កែវ ចាន់ និមល រៀបរាប់ជីវិតគ្រួសារ ស្រាប់តែអ្នកនាង..

ភ្នំពេញ៖ ក្រៅពីជោគជ័យលើវិថីសិល្បៈផ្នែកពិធីការិនី អ្នកនាង កែវ ចាន់និមល ក៏ជោគជ័យលើជីវិតអាពាហ៍ពិពាហ៍ ដែលមានស្វាមីផ្ដល់នៅក្ដីស្រលាញ់ មើលថែគ្រួសារ និងផ្ដល់ពេលវេលាជូននាង និងកូនស្រីស្ទើរតែគ្រប់ពេល បើទោះបីជារវល់ជាមួយនឹងការងារយ៉ាងណាក្ដី។

លើសពិនេះទៅទៀត​ ពិធីការិនីឆ្នើម រូបនេះ តែងតែបង្ហាញនៅសុភមង្គលក្នុងគ្រួសារ ទៅលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។ ជាពិសេស​ នាងជាមួយសា្វមី និងកូនស្រី ក៏និយមនាំគ្នាទៅដើរកម្សាន្តតាមរមណីយដ្ឋានជាលក្ខណៈគ្រួសារនៅពេលទំនេរពីការងារយ៉ាងមានក្ដីសុខ។ ហើយថ្មីៗនេះ ស្វាមីពិធីការិនីរូបនេះ Suprise ដោយបង្ហាញនៅមុខនៅក្នុងកម្មវិធី ចឹងហ្អ៎! ហើយអ្នកនាង កែវ ចាន់និយមល បាននិយាយរៀបរាប់ពីជីវិតគ្រួសារទាំងទឹកភ្នែករលីងរលោងយ៉ាងដូច្នេះថា៖

នាងចូលក្នុងវិស័យសិល្បៈ ៨ឆ្នាំហើយ ដែលនេះក៏ជាលើកទីមួយ ឃើញស្វាមីចូលរួមក្នុងកម្មវិធីសិល្បៈបែបនេះ។ ក្នុងនោះដែរ នាងបាននិយាយថា អរគុតដល់ស្វាមីនាង ដែលតែងតែនៅពីក្រោយរហូត ហើយគ្រប់ការងារស្វាមីនាងតែងតែឲ្យតម្លៃ មួយទៀតគាត់ជាមុស្សប្រុសម្នាក់ ផ្ដល់នៅឱកាសឲ្យនាងថា បើអូនឯងអាចធ្វើវាបាន អូនឯងធ្វើវាទៅ ឲ្យតែយើងសប្បាយចិត្ត។ នាងបានបន្តថា អរគុណដែលតែងតែគាំទ្រ ហើយលើកទឹកចិត្ត ទោះជានៅក្នុងស្ថានភាពបែបណា ក៏ស្វាមីនាងតែងតែគិតថា នាងជានារីម្នាក់ដែលសំខាន់សម្រាប់លោកបំផុត ជាពិសេស មិនដែលនិយាយពាក្យថា ភរិយាខ្លួនខុស មិនល្អ ហើយរឿងនៅមានរឿងជាច្រើនទៀតត្រូវរៀបរាប់ ហើយនាងបាននិយាយពាក្យអរគុណបន្ថែមទៅកាន់ស្វាមី ដែលមិនបោះបង់គ្រួសារ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អ្នកនាង កែវ ចាន់និមល កំពុងរស់នៅយ៉ាងមានក្ដីសុខ ក្នុងជីវភាពមួយយ៉ាងធូរធា មានផ្ទាះធំស្កឹមស្កៃ មានភាពជោគជ័យលើការងារ និងកំពុងបើកនៅមុខជំនួញថ្មីបន្ថែមផងដែរ។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ក៏មានកូនស្រីម្នាក់ជាចំណងដៃនៃការរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីអស់ជាច្រើនឆ្នាំកន្លងមកនេះ៕

Related posts

Leave a Comment