មិនជឿកុំប្រមាថ! បុរស ម្នាក់គ្រោះថ្នាក់ចរាចរណ៏ស្លាប់បាត់ជីវិត ស្រាប់តែភ្លាមៗព្រលឹងក៏បានហោះចូលសន្ធឹកក្នុងខ្លួនប្រពន្ធដោយបានស្រែកនិយាយថា (មានវីដេអូ)

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ ដោយបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈជិះម៉ូតូរ៉េជ្រុលមកបុករថយន្តដឹកសាំងពីក្រោយ ដែលកំពុងឈប់ចតលើដងផ្លូវកាលពីវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាមោក ផ្លូវទំនប់កប់ ស្រូវ ក្នុងភូមិ ទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បុរសរងគ្រោះមានឈ្មោះ លឹម ចាន់ដែន អាយុ២៧ឆ្នាំ មុខរបរបើកអាអិចកាយដី ស្នាក់នៅផ្ទះលេខ២០អា ផ្លូវលំ ភូមិព្រែកប្រណាកសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ជិះម៉ូតូម៉ាកខ្ចូប៊ិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HT-3260 រីឯរថយន្តជាប្រភេទរថយន្តដឹកប្រេងសាំង ពាក់ស្លាកលេខ កោះកុង3A-0582 របស់ ក្រុមហ៊ុនប្រេងឥន្ធនៈ លីម លុង ដោយមុនកើតហេតុម្ចាស់រថយន្តខាងលើបានឈប់រថយន្តដើម្បីចុះបត់ជើងតូច។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូ តាមផ្លូវទំនប់កប់ស្រូវ ទិសដៅពីកើតទៅលិចក្នុង

ល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿង តែមិនផុតក៏រ៉េទៅបុករថយន្តដឹកសាំងពីក្រោយ ដែលឈប់ចតឯបចិញ្ចើមផ្លូវ បណ្ដាលស្លាប់ភ្លាមៗតែម្ដង ។ បន្ទាប់ពីកើតហេតុក៏មានការភ្ញាក់ផ្អើលមួយបានកើតឡើងផងដែរ ដោយសារវិញ្ញាណសពបុរសរងគ្រោះមិនអស់ចិត្ត ទើបចូលសណ្ឋិតក្នុងខ្លួនប្រពន្ធ ហើយនិយាយថា រថយន្តបើកវ៉ាមកបុកម៉ូតូខ្លួន ទើបបណ្តាលឲ្យខ្លួនស្លាប់ចោលប្រពន្ធកូនជាទីស្រឡាញ់ ព្រមទាំងចង់ជួបអ្នកបើកបររថយន្ត

ដែលបុកខ្លួនស្លាប់ផងដែរ ថែមទៀតផង។ សូមទស្សនាវីដេអូនៅខាងក្រោម៖

Related posts

Leave a Comment